22/11/2014 23:14 GMT+7 Email Print Like 0

សិក្ខាសាលាអន្តជាតិ “យថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីថាសិក្ខាសាលាអន្តជាតិ “យ​ថា​ទស្សន៍​អភិវឌ្ឍន៍ទំនាក់ទំនងរុស្ស៊ី-វៀតណាមក្នុងដំណាក់កាលថ្មី” នឹងប្រឹព្រឹត្តទៅនាថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ​២០១៤ មុននឹងដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong។ នៅក្នុងសិក្ខាសាលានេះ បណ្តា​តំណាង​បាន​បង្ហាញ​បទ​អន្តរាគមន៍​ជាច្រើន​ទាក់ទិនដល់កត្តាប្រវត្តិសាស្រ្តរវាងវៀតណាម​ជាមួយ​សហភាព​សូវៀត​មុន​នេះ ​នឹងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន ​ក្នុងនោះមានយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ច រុស្ស៊ី -វៀត​​ណាម និងទំនាក់ទំនងរុស៊ី-វៀតណាមក្នុងកាលៈទេសៈទំនាក់ទមនងអន្តរជាតិនៅ អា​ស៊ី​អា​គ្នេយ៍​។ លោក Dmitri Mosiakov ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី អគ្នេយ៍ ទ្វីបអូស្រ្តាលី​និង​មហាសាគរបានចាត់ទុកថា៖ “សិក្ខាសាលាលើកនេះមានអត្ថន័យសំខាន់ណាស់ ទី១គឺដោយសារវាស្របនឹងកម្រិតសំខាន់នៃទំនាក់ទំនងរុស្ស៊ី វៀតណាម។ ទី២ គឺរយៈពេល​ប្រព្រឹត្ត​ទៅ​សិក្ខាសាលានេះគឺចំពេលវេលាល្អព្រោះថា ខណៈដែលរុស្ស៊ីកំពុងរងការ ដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេសលោកខាងលិច ដូច្នេះ​ដំណើរទស្សនកិច្ចរុស្ស៊ី របស់លោកអគ្គលេខា Nguyen Phu​ Trong បានសរឲ្យឃើញនូវការគាំទ្រដ៏ឧត្តុងឧត្តមរបស់វៀតណាមចំពោះរុស្ស៊ី”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ