02/04/2015 14:50 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីឱកាសវិនិយោគចូលអាស៊ាន


តំណាងនានាចូលរួមសិក្ខាសាលា

 

ក្នុងថ្ងៃទី៣១ខែមិនានិងទី១ខែមេសាឆ្នាំ២០១៥ ធនាគារ Maybank Kim Eng នៅ សឹង្ហបុរីបាន​រៀបចំសិក្ខា​សា​លា ស្តីពី​ការវិនិយោគចូល​អាស៊ានក្នុងឆ្នាំ២០១៥ (Invest ASEAN) ដោយ​យកចិត្តទុក​ដាក់ទៅ​ លើការ​ប្រមូល​ផ្តុំពង្រឹង​មន​សិការ​ ក៏ដូចជា​ការយល់ដឹងរបស់វិនិយោគិន អំពីរាល់ឱកាសធ្វើអាជីវកម្ម នៅអាស៊ាននាបច្ចុប្បន្ន ក៏ដូចជា​ក្រោយឆ្នាំ២០១៥។ លោក Steven Chan អ្នកប្រមុខផ្នែក​ធនាគារនិង ហិរញ្ញវត្ថុ​តំបន់​ចំណុះ​ក្រុមហ៊ុន​ភាគ​ហ៊ុន Kim Eng ហ៊ុងកុង​បាន​កំណត់ថា ដោយ​គោលដៅជម្រុញពាណិជ្ជកម្ម បង្កើនកម្លាំងពលកម្ម និងកែ​លំអរ GDP ក្នុងប្លុក​​សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នឹងនាំមកផលប្រ​យោជន៍សម្រាប់វៀតណាម និង​ទាក់​​ទាញ​វិនិយោគពីបរទេសទាំងក្នុងនិងក្រៅ​អាស៊ានផងដែរ។ ប្រធានបទ ជាច្រើន​បានយកមក​ពិភាក្សា​នៅ​សិក្ខា​សាលា​នេះ ក្នុងនោះមានឪកាសថ្មីសម្រាប់​អាស៊ាននាបច្ចុប្បន្ន តួនាទីរបស់នារី​ក្នុងការអភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​​ជាដើម​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ