31/10/2014 09:20 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីហិរ​ញ្ញវត្ថុASEANនៅម៉ីយាន់ម៉ា


រូបថតVNA

ក្នុងរយះពេល ២ ថ្ងៃគឺថ្ងៃទី២៩និង ៣០ ខែតុលា ឆ្នាំ២០១៤ សិក្ខាសាលាស្តីពីហិរ​ញ្ញវត្ថុ ASEANបានប្រព្រិត្តទៅ នៅ ម៉ីយាន់ម៉ា។ សិក្ខាសាលានេះគឺសំដៅចែករំលែកបទពិសោ​ធន៍​ និង​ការ​ផ្តើម​គំនិត​ក្នុងការធានាហិរ​ញ្ញវត្ថុសំរាប់បណ្តាជនមានប្រាក់​ចំណូលទាប​នៅ​ក្នុង​តំបន់​ជា​ពិ​សេស​​គឺនៅកម្ពុជាឡាវម៉ីយាន់ម៉ានិងវៀតណាម។ ថ្លែង​មតិនៅឱកាសនេះរដ្ឋមន្រ្តីហិរ​ញ្ញវត្ថុ យាន់​ម៉ា​លោក U Win Shein អោយដឹងថា៖សិក្ខាសាលាជាជំហានបន្តនៃសន្និសីទលើកទី១៨របស់ រដ្ឋ​មន្រ្តី​ហិរ​ញ្ញវត្ថុនៃបណ្តាប្រទេសASEAN។ ក្នុងរយះពេល២ថ្ងៃនេះដំណាងទាំងឡាយ​ដំ​ណើរ​​ការ​ពិភាក្សា​ អំពីសារសំខាន់នៃការផ្តល់ទុនដល់ជនក្រីក្រក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោ​យ​ស្មើ​ភាព​នៅក្នុងតំបន់ ASEAN និងប្រគល់សិទ្ឋិ សំរាប់នារីលើវិស័យហិរ​ញ្ញវត្ថុ។ ចូលរួមសិក្ខា​សា​លា​នេះ​មាន​ដំណាង ជាអ្នកតាក់តែ​ងគោលនយោបាយ អ្នកប្រាជ្ញា និងមន្រ្តីនៃអ.ស.ប​ មន្រ្តី​នៅ​ក្នុង​តំបន់​ និងវិទ្យាស្ថានស្រាវជ្រាវហិរ​ញ្ញវត្ថុ នានាលើសកលលោកទៀតផង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ