22/10/2015 09:39 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើតនៅអាមេរិក


សិក្ខាសាលាស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើតនៅអាមេរិក (Image: VNA)

សិក្ខាសាលា​ស្តីពីសន្តិសុខនិងអភិវឌ្ឍន៍នៅសមុទ្រខាងកើត បាន​ប្រព្រឹត្តទៅនៅអាមេរិក នាថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ ដែល​ពិភាក្សា អំពីស្ថានភាពសន្តិសុខ​និងបំរ៉ែបំរួល ​នាពេលថ្មីៗនេះនៅសមុទ្រ​ខាង​កើត។ នៅ​សិក្ខា​សាលា​នេះ អ្នកកាសែត​និងជាអ្នកស្រាវ​ជ្រាវអាមេរិក លោក James Borton បានចាត់ទុកថា៖ បរិយា​កាស​សមុទ្រ​និង​សន្តិ​សុខ​នៅសមុទ្រ​ខាង​កើត​ កំពុងគំរាមកំហែងដ៏ធ្ងន់ធ្ងរដោយ​រាល់​សកម្មភាព​សាង​សង់​ខុស​ច្បាប់​នៅ​តំប​ន់​សមុទ្រ​នេះ។ លោក James Borton​ បានសង្កត់ធ្ងន់ថា៖ ការដែលចិនកសាងបណ្ដាកោះសិប្បនិ​មិត នៅ​សមុទ្រ​ខាង​កើត​កំពុង​បង្កើន​ភាព​តានតឹងការ​ទូត ជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍​នានា។ ក្រៅពី​នោះ បណ្ដា​គំរោង​ការណ៍​សាង​សង់ ដោយទ្រង់ទ្រាយធំនៅវាលថ្ម​នៅសមុទ្រ​ខាង​កើត​កំពុង​គំរាម​កំហែង​ប្រភព​ធន​ធាន​ភាព​សម្បូរ​បែបនៃ​ជីវសាស្ត្រ​សមុទ្រ។ ក្នុងពេលនោះ អតីតវីរៈសេនីយ៍​ទោកងទ័ពម៉ារីនអាមេរិក Wallace​ Gregson Jr. និងជា​នាយក​មជ្ឈម​ណ្ឌល​ស្រាវជ្រាវ​ប្រទេសចិន​និង​តំបន់ ប៉ាស៊ីហ្វិកចំណុះ​អង្គការ​ក្រៅ​រដ្ឋាភិបាល National Interest បាន​វាយ​តំលៃ​ថា៖ បណ្ដាសេចក្តី​ថ្លែងការណ៍ អំពីអធិបតេយ្យភាពជាបន្តបន្ទាប់ និងការផ្លាស់ប្តូរ​ស្ថានភាព​ដោយ​ទ្រង់​ទ្រង​ធំនៅសមុទ្រ​ខាង​កើត​នាពេលថ្មីៗនេះ កំពុងបង្កើនភាពតានតឹងការ​ទូត​ធ្វើ​អស្ថិរភាព ​និង​បណ្ដាល​ជំលោះ​ក្នុង​តំបន់។
      
ដើម្បីដោះស្រាយបញ្ហាពោលខាងលើ ភាគីទាក់ទិននានា គប្បីបញ្ឈប់​ភា្លម​មួយ​រំពេច​សកម្មភាព​សាង​សង់ ​នៅ​សមុទ្រ​​ខាង​កើតបង្កើន​ការអប់​រំ អំពី​សារៈ​សំខាន់​នៃបរិស្ថាន​សមុទ្រ​អាស៊ាន ​គប្បី​ចូលរួម​និង​គាំទ្រ​បង្កើន​គណៈ​កម្មា​​ធិការ​បៃតង​ពហុភា គីមួយស្តីពីសមុទ្រខាងកើត​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ