18/12/2015 09:19 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីរបស់វៀតណាមនៅសាធារណរដ្ឋឆែក

សិក្ខាសាលាស្តីអំពីរយៈពេល៣០ឆ្នាំ ផ្លាស់ប្តូរថ្មីរបស់វៀតណាមនៅ សាធារណរដ្ឋឆែកបានប្រព្រឹត្តទៅ នាថ្ងៃទី១៦ខែ​ធ្នូ ឆ្នាំ​២០១៥ សំដៅ​វាយតម្លៃនូវ​សមិទ្ធិ​និង មេរៀន​បទ​ពិសោធន៍​របស់​វៀត​ណាម ក្នុង​ដំណើរ​ការ​អនុវត្ត​កិច្ច​ការ​ផ្លាស់​ប្តូ​រ​ថ្មី។ របាយការណ៍នានានៅសិក្ខាសាលានេះ បានលើកសរសើរនូវសមិទ្ធិ​លេចធ្លោ ដែល​មាន​ចរិ​ត​លក្ខណៈ​ប្រវត្តិ​សាស្ត្ររ​បស់​វៀតណាម តាមរយៈពេល៣០ឆ្នាំ អនុវត្តគោលមាគ៌ា​ផ្លាស់​ប្តូរ​ថ្មី ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនិស្ត​វៀត​ណាម ជួយលើកកំពស់ឋានៈរបស់វៀតណាម លើឆាកអន្តរជាតិ។ នៅទីនេះ តំណាង នានា​បាន​ធ្វើការ​វិភាគ​ លើរូបសណ្ឋានកសាងសង្គមនិយម ការអភិវឌ្ឍន៍នៃខឿន សេដ្ឋកិច្ច​ទីផ្សារ​តាម​ទិស​សង្គម​និយម​នៅវៀត​ណាម និងមេរៀនបទពិសោធន៍ ដែលវៀតណាមបានអនុវត្តន៍ក្នុងពេលកន្លងទៅផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ