14/05/2016 08:35 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីបេតិកភ័ណ្ឌវប្បធម៌វៀតណាមនៅម៉ិកស៊ិក


លេខាទី១នៃស្ថានទូតវៀតណាមប្រចាំនៅ ម៉ិក ស៊ិកលោកDao Van Dung បានអញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា

សិក្ខាសាលាស្តីពីបេតិកភ័ណ្ឌវប្បធម៌វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋ Guanajuato ប្រទេសម៉ិកស៊ិក។ លេខាទី១នៃស្ថានទូតវៀតណាមប្រចាំ នៅម៉ិ ស៊ិក លោក Dao Van Dung បានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។ ថ្លែងមតិក្នុងពិធី លោក Dao Van Dung បានឧទ្ទេសនាមនូវបេតិកភ័ណ្ឌវប្បធម៌មួយចំនួននៅវៀតណាម និងសង្កត់ធ្ងន់ថា គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមចំពោះសកម្មភាពវប្បធម៌សិល្បៈ និយាយរួម និងចំពោះការងារអភិរក្សនូវបេតិកភ័ណ្ឌវប្បធម៌ដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់និយាយដោយឡែក។ ក៏ក្នុងសិក្ខាសាលានេះ លោក Luis Ferro de la Sota ប្រធានក្រុមប្រឹក្សាសម្របសម្រួលអង្គ ភាពអាជីវកម្មទីក្រុង San ​Miguel​ de Allende មានបំណងថា បន្តទទួលបានព័ត៌មានបន្ថែមអំពីវៀតណាមនិងអនុវត្តការជួបប្រាស្រ័យជាមួយស្ថានទូតវៀតណាមឲ្យបានច្រើនថែមទៀត៕

តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ