សិក្ខាសាលាស្តីពីបញ្ហាលើសមុទ្រខាងកើតប្រព្រឹត្តទៅនៅរុស្ស៊ី
នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥ សិក្ខាសាលាសក្រោមប្រធានបទ “បណ្ដាជំលោះ អធិបតេយ្យភាពដែនសមុទ្រនិងសិទ្ធិសន្តិភាពក្នុងសម័យកាលទំនើប” ត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី។ អ្នកជំនាញការអ្នកប្រាជ្ញនិងអ្នកវៀតណាមវិទូ រាប់សិបនាក់បានចូលរួមសិក្ខាសាលានេះ។ បណ្ដាបទអន្តរាគមន៍នៅទីនេះបានប្រមូលផ្តុំទៅលើបំរ៉ែបំរួលថ្មីបំផុតនៅតំបន់សមុទ្រខាងកើតទាក់ទិនដល់សកម្មភាពខុសឆ្គង របស់សមុទ្រខាងកើតដូចជា៖ ការកសាងនិងផ្លាស់ប្តូរស្ថានភាពក្នុងតំបន់ ជំលោះធ្វើអាជីវកម្មក្នុងតំបន់ដែលចិនកំណត់ជាអធិបតេយ្យភាពរបស់ខ្លួនដោយឯកតោភាគីជាដើម។ អង្គសន្និសីទបានអះអាងនូវការព្រួយបារម្ភអំពីស្ថានភាពនៅលើសមុទ្រខាងកើតដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រុស្ស៊ីសុំឲ្យប្រទេសទាក់ទិននានាត្រូវប្រតិបត្តិតាមគោលការណ៍មិនប្រើប្រាស់អាវុធឬគំរាមកំហែងអំពើហឹង្សារដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានរបស់ច្បាប់អន្តរជាតិជាពិសេសគឺធម្មនុញ្ញរបស់ អ.ស.ប. អនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ។ល។៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម