24/07/2015 10:43 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតនៅជប៉ុន


សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតនៅជប៉ុន (Image: VOV)

ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី​២២ និងទី​២៣ខែ​កក្កដាឆ្នាំ២០១៥​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​អន្តរ​ជាតិ​ចំណុះមហាវិទ្យាល័យ Meiji របស់ជប៉ុន បានរៀប​ចំសិក្ខាសាលា ដោយប្រ​ធានបទ “ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ អន្តរជាតិ​ ដើម្បី​សន្តិភាព​ស្ថិរភាព​នៅតំបន់​សមុទ្រ​អាស៊ី” សំដៅពិភាក្សា​អំពីជំលោះ និង​នាំ​ចេញ​ដំណោះ​ស្រាយ​បន្ធូលស្រាយ​ភាពតាន​តឹង នៅសមុទ្រខាងកើត។ ក្នុង​ថ្ងៃ​ធ្វើកា​រទី​១ សិក្ខា​សាលា​បាន​ទាក់​ទាញ​ការ​ចូលរួម​របស់ សមាជិកចំនួន ២​រយនាក់។ ដោយ​មានបទអន្តរាគមន៍​ចំនួន​១១ បណ្ដា​អ្នក​ប្រាជ្ញ​មក​ពីមជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​និង​មហា​វិទ្យាល័យជួរ​មុខ របស់ជប៉ុន អាមេរិក វៀតណាម​ តៃវ៉ាន់ (ចិន) បានប្រមូល​ផ្តុំវិ​ភាគ​រាល់​បំរ៉ែ​បំរួល​ថ្មីបំផុ​ត​នៅ​សមុទ្រ​ខាងកើត​គោលការណ៍ គោលយោបាយរបស់ប្រទេសនានា តំបន់ដែនដីទាក់​ទិនផ្ទាល់​និង មិន​ផ្ទាល់​ជាមួយ​ជំលោះនៅ​សមុទ្រខាង​កើត ព្រមទាំង ផ្តើមឡើងវិធាន​ការ​មួយ ចំនួន​សំដៅ​បន្ធូ​ស្រាល​ភាព​តាន​តឹង​នៅ​តំបន់​សមុទ្រស សៃឈាម​នៃខឿនសេដ្ឋកិច្ច​ពិភពលោកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ