08/07/2016 10:18 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតលើកទិ៦នឹងបានរៀបចំឡើងនាថ្ងៃទី១២កក្កដា


សិក្ខាសាលាស្ដីអំពីសមុទ្រខាងកើតលើកទិ៦នឹងបានរៀបចំឡើងនាថ្ងៃទី១២កក្កដា

មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅអាមេរិកនឹងរៀបចំសិក្ខាសាលាស្ដីអំពីសមុទ្រខាងកើត លើកទី៦ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះគឺជាវេទិការមួយដើម្បីមជ្ឈដ្ឋានអ្នកជំ​នាញ​ អ្នក​ប្រាជ្ញា របស់អាមេរិកនិងប្រទេសផ្សេងៗទៀត ពិភាក្សាអំពីបំរ៉ែបំរួលថ្មីបំផុតនិងវិភាគគោលនយោបាយនានានៅក្នុងតំបន់សមុទ្រនេះ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ។នៅទីនេះ អង្គសន្និសីទនឹងពិភាក្សាអំ​ពី​បញ្ហានៅសេស សល់ ក៏ដូចជាបញ្ហាក្តៅគគុកទើបលេចចេញនៅតំបន់សមុទ្រខាងកើត។ ជាពិសេស នៅទីនេះប្រព្រឹត្តទៅសិក្ខាសាលាថ្មីមួយ ពិភាក្សាអំពីការខូចខាតចំពោះបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីនៅសមុទ្រខាងកើត ​ដោយ​បណ្ដាសកម្មភាពយោធានាពេលថ្មីៗនេះបណ្ដាលឡើង។ សិក្ខាសាលាលើកនេះត្រូវបានសាធារណមតិយកចិត្តទុកដាក់ជាពិសេស ដោយសារព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចំថ្ងៃដែលតុលាការអន្តរជាតិ (PCA) ចេញសាលក្រមអំពីការដែលហ្វីលីពីនប្តឹងសេចក្ដីប្រកាសអធិបតេយ្យភាពខុសច្បាប់របស់ចិន នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ