17/01/2015 18:42 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពី៖ បង្កើនការចូលរួមរបស់នារីក្នុងវិស័យនយោបាយ

លោកស្រី Nguyen Thi Kim Ngan

សិក្ខាសាលា ស្ដីពី៖ បង្កើនការចូលរួមរបស់នារីក្នុងវិស័យនយោបាយ តំបន់ភាគ​ខាងត្បូងវៀតណាម ត្រូវ​បាន​ប្រារព្វ​ឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ​ឆ្នាំ២០១៥ នៅខេត្ត Tien Giang ។ ថ្លែងមតិនៅទីនេះ លោកស្រី
Nguye​n​​ Thi Kim Ngan សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម បានអះអាង​ថា​៖​ បក្សរដ្ឋ យក​ចិត្ត​ទុកដាក់ជាច្រើនដល់ការងារកម្មាភិបាលជានារី និងការងារសមភាពភេទ។អត្រា​កម្មា​ភិបាល​ជានារី​ក្នុង​បណ្ដា​ស្ថាប័នបក្ស រដ្ឋ និង​អង្គការ​គ្រប់​ជាន់​ថ្នាក់ មានការលើកកំពស់អំពីអត្តចរិត ពង្រី​កល្អតួនាទី សមត្ថ​ភាព​របស់​ខ្លួន បំពេញល្អគ្រប់ភារកិច្ចដែលបានប្រគល់ជូន។ លោកស្រី Nguyen Thi Kim Ngan​ ក៏​បាន​សង្ឃឹម​ដែរ​ថា៖ ​នៅសិក្ខាសាលាលើកនេះ បណ្ដាសមាជិកពិភាក្សា រួមវិភាគទានយ៉ាងសកម្ម ដើម្បី​​បង្កើត​ឡើង​គំនូរ​ស​រុប​ស្ដីពី​​ស្ថាន​ភាព​នារី​ក្នុង​ប្រទេស​ទាំងមូលនិយាយរួម និង​តំបន់​ភាគ​ខាង​ត្បូង​និយាយ​​ដោយ​ឡែក​ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ និង​ចែករំ​លែក​បទ​ពិសោធន៍​ស្វែង​រកដំណោះ​ស្រាយ​ជាក់ស្ដែង ដើម្បី​លើក​កំពស់​អត្រា​នារី​ក្នុង​ប្រព័ន្ធនយោបាយអាណត្តិខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ