03/11/2014 09:04 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពី៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម - ឡាវ


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

សិក្ខាសាលាស្ដីពី៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងបណ្ដាខេត្តនៅតំបន់ Tay Nguyen - តំ​បន់​​បែកខាងត្បូង ភាគកណ្ដាលវៀតណាម ជាមួយ​បណ្ដាខេត្ត នៅភាគកណ្ដាលឡាវ លើកទី ២ ត្រូវ​បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២​ ខែវិច្ឆកា ឆ្នាំ២០១៤ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគ​កណ្ដាលវៀតណាម) ក្រោម​សហអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី​ឡាវ​ លោក Somsavad Lengsavat ​។ ថ្លែង​មតិ​នៅ​ទី​នេះ ​​​ លោក Nguyen Xuan Phuc បានអះអាងថា៖​ដោយមានបណ្ដា​ឧត្តមភាព​អំពី​ទីតាំង​ភូមិ​សាស្ត្រ​ ទំនាក់ទំនងប្រជាជនជិតស្និទ្ធនោះ គឺជាលក្ខណះងាយ​ស្រួល ដើម្បី​អង្គភាព​អាជីវកម្ម​​នៃប្រទេសទាំងពីរ ជំរុញខ្លាំងវិនិយោគ ពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេសចរណ៍។​

លោក Nguyen Xuan Phuc បានស្នើថា៖នាពេលខាងមុខ បណ្ដាស្ថាប័ន ​និងអង្គភាព​អាជីវកម្ម​នៃ​ប្រទេសទាំងពីរ ត្រូវបន្តជំរុញខ្លាំងការសុក្រិត ​កិច្ចព្រមព្រៀងផ្សេងៗ ដែលទាក់ទិន​ដល់​ពាណិជ្ជកម្ម​ វិនិយោគ …លៗ

“បន្ទាប់ពីកិច្ចប្រជុំនេះ  កម្មាភិបាលនៃប្រទេសទាំងពីរ   បណ្ដាវិនិយោគិន​ ​​ ​​  ត្រូវប្រមូលផ្តុំ​ប្រភព​កម្លាំង​​​ ដើម្បីជំរុញល្បឿនអនុវត្តគំរោងការណ៍វិនិយោគផ្សេងៗ​ ដែលបានអនុម័ត ធានាល្បឿន គុណភាព គោរពច្បាប់របស់ឡាវ។ ទន្ទឹមមនឹងនោះក៏ត្រូវ​លើកកំពស់ការទទួល​ខុសត្រូវ​ចំពោះ​សង្គម​ បង្កើតបន្ថែមការងារធ្វើ ​ការពារបរិស្ថានរួមចំណែកជាក់​ស្ដែងក្នុង​ការងារកាត់បន្ថយ​ភាព​ក្រី​​ក្រ ធានា​សុខុមាលភាពសង្គម…លៗ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ