31/01/2018 10:29 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនីស្តនៅវៀតណាម


 ទិដ្ឋភាពនៃសិក្ខាសាលានេះ

សិក្ខាសាលាក្រោមប្រធាន​បទ “សេចក្ដីថ្លែងការណ៍រប​ស់បក្សកុម្មុយនីស្ត-តំលៃ និងកម្លាំង​រស់ក្នុង​បុព្វហេតុ​ផ្លាស់ប្ដូរ​ថ្មីនៅវៀត​ណាម” រៀបចំឡើងដោយសាលា ប​ណ្ឌិតសភានយោបាយ ក្រសួ​ងការពារ​ប្រទេស​វៀត​ណាម បានប្រព្រឹត្ត​ទៅនា​ ព្រឹកថ្ងៃទី​៣០ ខែមករា នៅ​ទីក្រុងហាណូយ។

នាថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ១៨៤៨ នៅរ​ដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេ​សនោះ ​វណ្ណកម្ម “សេចក្ដីថ្លែង​ការណ៍​របស់​បក្ស​កុម្មុយនីស្ត​” និពន្ធដោយលោក K​arl Marx និងលោក Frie​drich Engels ត្រូវបាន​បោះពុម្ភផ្សាយ​លើទូទាំង​ពិភពលោក​។ រយៈ​ពេល១៧០ឆ្នាំបានកន្លងផុតទៅ​ ប្រវត្តិសាស្ត្រពិភពលោកបា​នសរឲ្យ​ឃើញ ថា សេចក្ដីថ្លែងការណ៍​របស់បក្ស​កុម្មុយនិស្តពិតជាកម្មវិធី​នយោបាយសំរាប់ចលនា​ កុម្មុយ​នីស្ត​និង​កម្មករ​អន្តរជាតិ​។
 
នៅសិក្ខាសាលា បទអន្តរាគម​ន៍ជាង៧០បទ បានវិភាគ​ បកស្រាយយ៉ាង ជ្រាលជ្រៅចំពោះខ្លឹម​សារស្នូល​ក្នុង​សេចក្ដី​​ថ្លែងការណ៍​របស់បក្សកុម្មុយនិស្ត ហើ​យ បំភ្លឺអត្ថន័យ តំលៃខាងទ្រឹស្ដីនិ​ងជាក់​ស្ដែង ក៏ដូច​ជាកម្លាំង​រស់អមតៈ​នៃឯកសារ​ នេះផងដែរ។ ក្នុងបទ​អន្តរាគមន៍របស់ខ្លួន សា​ស្ត្រាចារ្យ​ បណ្ឌិត Hoang Chi Bao អ្នកជំនាញ​ការ​ជាន់ខ្ពស់នៃក្រុមប្រឹក្សា​ទ្រឹស្ដី​មជ្ឈឹម បានឲ្យដឹង​ថា៖
 
“ក្នុងសេចក្ដីថ្លែងកា​រណ៍របស់បក្សកុម្មុយនិស្តមា​ន​តំលៃថ្លៃថ្លា​ជាច្រើន ខាង​មនុស្សសាស្ត្រ។​ អាចនិយាយបានថា នេះជាសារមួយ​ដែលជនកុម្មុយ​និស្តស្មោះ ត្រង់បានចញ្ចេញតាមរយៈតំណាង​របស់ខ្លួននោះគឺលោក Ka​rl Marx និង​លោក​ Friedrich Engels។ ចំណុចគន្លឹះក្នុ​ងតំលៃខាងមនុស្សសាស្ត្រ​នៃសេចក្ដីថ្លែង​ការណ៍ របស់​បក្ស​កុម្មុយ​និស្ត​នោះ គឺរក​ឃើញកម្លាំងបដិវត្តន៍ដែលជាវ​ណ្ណៈកម្មក​រ។ វណ្ណៈ កម្មករជាតំណាង​ឲ្យកម្លាំង​ផលិតកម្ម​ជឿនលឿ​ន ​តំណាងឲ្យនិន្នាការអភិវឌ្ឍ​ន៍ របស់​ប្រវត្តិសាស្ត្រ”។
 
ដោយ​ឈរលើសេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តនិយាយដោយឡែកនិងលទ្ធិ Marx – Lenin និយាយរួម លោក​​ប្រធានហូជីមិញ​និងបក្សកុម្មុយនិស្ត វៀតណាម បានកំណត់​យ៉ាងត្រឹម​ត្រូវនូវខ្សែផ្លូ​វបដិវត្តន៍​រំដោះ​ប្រជា​ជាតិ​​ និងបញ្ហា ​យុទ្ធសាស្ត្រផ្សេងៗទៀតរបស់បដិវត្តន៍វៀត​ណាមផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ