23/05/2015 10:52 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot


សិក្ខាសាលាស្ដីពីសមុទ្រខាងកើតនៅមហាវិទ្យាល័យ Paris Diderot (CNN)

ក្នុងក្រប​ខ័ណ្ឌបណ្ដាសិក្ខា​សាលាការ​សន្ទនា​ ស្ដីពីវៀតណាម​ដែល​បានរៀប​ចំនៅ​ដេ​ប៉ាទី​ម៉ង់​វៀត​ណាម​វិទ្យា​ចំណុះ​មហា​វិទ្យាល័យ Paris Diderot នារ​សៀលថ្ងៃ​ទី​២១ខែឧសភាឆ្នាំ​២០១៥​ ក្រុម​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខាង​កើត​នៅ​បារាំង​បាន​រៀបចំការ​សន្ទនា ដោយប្រ​ធាន​បទ ជំលោះនៅ​សមុទ្រ​ខាង​កើត៖ ជ្រុង​ជ្រោយ​គត្តិយុត្តិ​របៀប​ទាក់​ទង​របស់​វៀត​ណាម។ វាគ្មិន​នៃការ​សន្ទនា​នេះជាអ្នក​ស្រាវ​ជ្រាវ Nguyen Hoai Tuong សមាជិក​នៃ​ក្រុម​សមុទ្រ​ខាង​កើត​នៅបារាំង អនុប្រធាន​សមាគម​អ្នកជំនាញ​ការ និងវិទ្យាសាស្ត្រវៀត​ណាម (AVSE)។

​លោក Nguyen Hoai Tuong បាន​ប្រមូល​ផ្ដុំវិភាគ​ជំលោះ អំពីដែនដី​និង​ដែន​សមុទ្រ​នៅសមុទ្រខាង​កើត ផ្ដោត​ទៅ​លើ​ទ្រឹស្តី​គ្មានមូលដ្ឋាន​អំពី​រប​ស់ដែល​ហៅថា ខ្សែ៩កំណាត់​ក៏ដូច​ជាការ​ទាម​ទាគ្មាន​មូលដ្ឋាន ​អំពី​អធិបតេយ្យ​ភាព​របស់​ចិន។ លោកក៏បាន​ឧទ្ទេសនាម​ឯកសារ ដែលទទួល​បានដូចជា​សេចក្តីថ្លែង​ការណ៍ ស្ដីពី​ការប្រ​តិបត្តិ​សំរាប់​ភាគីនានា នៅសមុទ្រខាងកើត (DOC) និង​ឯកសារកំពុង​ឆ្ពោះ​ទៅក្រមប្រតិបត្តិ​ដំបន់ នៅសមុទ្រ​ខាង​កើត (COC)។ វាគ្មិន​ក៏បានរំលឹករាល់​បំរ៉ែ​បំរួល​ជំលោះ និ​ង​ភាពតាន​តឹង​នា​ពេល​ថ្មីៗ​នេះ​ ដែល​ទាក់​ទិន​ដល់​សមុទ្រ​ខាង​កើត​ពិសេស​គឺសកម្មភាព​សាងសង់ ដោយទ្រង់ទ្រាយធំរបស់ចិននៅដំបន់មានជំលោះ​ទន្ទឹម​នឹងនោះសង្កត់​ធ្ងន់​ថា​ អនុសញ្ញាអង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ​១៩៨២ (UNCLOS) ជាមូល​ដ្ឋាន​គត្តិយុត្តិ​ដើម្បី​ដោះស្រាយ​ជំលោះ​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ