21/03/2018 10:30 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីសមិទ្ធិផ្លាស់ប្ដូរថ្មីរបស់វៀតណាមនៅសាធារណៈរដ្ឋឆែក


 ទិដ្ឋភាពនៃសិក្ខាសាលា

នារសៀលថ្ងៃទី១៩ ខែមីនា ​ឆ្នាំ​២០១៨ នៅទីស្នាក់ការគ​ណៈបក្សកុម្មុយ​នីស្តឆែក Morava នៅរដ្ឋធានី ​Prague បាន​ប្រព្រឹត្តទៅសិ​ក្ខាសាលាស្ដីពីសមិទ្ធិផ្លាស់ប្ដូ​រថ្មីរបស់វៀត ណា​មក្នុងរ​យៈពេលជាង៣០ឆ្នាំកន្ល​ងទៅ​។ ថ្លែងមតិ​នៅទី​នេះ ​លោក Tran Vinh Bac ទីប្រឹក្សាសា្ថនទូតវៀតណាម​ប្រចាំសា​ធារណៈរដ្ឋឆែក បានស​ង្កត់ធ្ងន់​ថា ការ អនុវត្ត​គោលនយោបាយ​ផ្លាស់ប្ដូរថ្មីបានជួយវៀតណា​មបង្កើន​ទំនាក់​ទំនង កិច្ចការបរទេស ធ្វើ​សមាហរណកម្ម​អន្តរជាតិ​កាន់តែស៊ីជំរៅ​និងប្រកបដោយប្រសិទ្ធភាព ព្រម​ទាំងលើក​កំពស់ឋានៈ​និងកិត្យានុភាព​របស់វៀត​ណាម​លើឆាកអន្តរជាតិផង​ដែរ។ រីឯខ្លួនវិញ ប្រធានក្លឹ​បស្រាវជ្រាវ​នយោបាយគណៈបក្សកុម្មុយនី​ស្តឆែក Morava ​លោក Pilny Pavel ​បានឲ្យ​ដឹង​ថា៖​
 
“សិក្ខាសាលាបានផ្គត់ផ្គង់ព័ត៌មា​នដ៏ថ្មីបំផុត ស្ដីពីស្ថានភាពនៅវៀតណាម សំរាប់ជន​ឆែកដែល​យកចិត្តទុក​ដាក់ដល់​វៀត​ណាម។ នេះជាព័ត៌មានដែលមាន ​អត្ថប្រយោជន៍ចំពោះការងារស្រាវជ្រា​វរបស់​យើងខ្ញុំ ហើយខ្ញុំ​គិតថា​ សិក្ខាសាលា នេះបានរួមចំ​ណែកជំរុញទំនាក់ទំនងសហ​ប្រតិបតិ្តការ រវាងគណៈបក្សកុម្មុ​យនីស្ត​ ឆែក Morava និង​បក្សកុម្មុយនីស្តវៀតណាមឲ្យកាន់​តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ​”៕

 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ