11/05/2015 09:25 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីលោកប្រធានហូជីមិញបានប្រព្រឹត្តទៅនៅឥណ្ឌា


សិក្ខាសាលាស្ដីពីលោកប្រធានហូជីមិញបានប្រព្រឹត្តទៅនៅឥណ្ឌា

 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥ នៃទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភាឆ្នាំ ១៨៩០-ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៥) ​ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បានរៀបចំសិក្ខាសាលា៖ រូប​ភាព​​លោក​ប្រធានហូជីមិញរបស់ប្រជាជននិងឥណ្ឌា នៅទីក្រុង Kolkata ឥណ្ឌា។ ​ថ្លែង​មតិនៅទីនេះ ឯកអគ្គ​រដ្ឋ​ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានចាត់ទុកថា៖ លោកប្រធានហូជីមិញ មិនគ្រាន់​តែ​”ជាអ្នកមគ្គុទេសដ៏មហិមា​របស់ប្រជាជនវៀតណាម​វីរជនរំដោះជាតិ អ្នកវប្បធម៌ពិភពលោកប៉ុណ្ណោះទេ​ ថែម​​ទាំងជាអ្នកកសាងគ្រឹះដ្ឋានសំខាន់អោយទំនាក់ទំនងដ៏ល្អប្រសើរវាងវៀត​ណាម និងឥណ្ឌានាបច្ចុប្បន្ន
ទៀ​ត​​ផង។ លោក Ton Sinh Thanh បានសម្ដែង​នូវ​គោលបំណងថា៖ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌានឹងបន្តបាន​ពង្រឹងនិងពង្រីកថែមទៀតលើគ្រប់វិស័យ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ក៏ដូចជាសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងអន្តរជាតិ។

រីឯខ្លួនវិញ លោក Geettesh Sharman ប្រធានគណៈកម្មាធិការសាមគ្គីភាព​ឥណ្ឌានិងវៀតណាម​បាន​ចាត់​ទុក​ថា​៖ ទោះបីជាវាយតំលៃតាមបទដ្ឋានណាមួយក្តី ប៉ុន្តែ លោកហូជីមិញនៅជាគំរូភ្លឺស្វាងបំផុត ក្នុង​សម័យកាល​ដែរ​៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ