24/04/2015 15:04 GMT+7 Email Print Like 0

សិក្ខាសាលាស្ដីពីការនាំចេញដ៏ចីរភាពត្រីស្បែករំអិលរបស់វៀតណាមចូលមក EU


សិក្ខាសាលាស្ដីពីការនាំចេញដ៏ចីរភាពត្រីស្បែករំអិលរបស់វៀតណាមចូលមក EU (VOV)

សិក្ខាសាលាស្ដីពីការនាំចេញត្រីស្បែករំអិលរបស់វៀតណាម ចូលមកទីផ្សារសហភាព​អឺរ៉ុប (EU) បាន​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃទី​២២ខែមេសា​ឆ្នាំ​២០១៥​ នៅទី​ក្រុង Brussels បែលហ្សីក។ សិក្ខា​​សាលា​បាន​​ប្រព្រឹត្ត​​ទៅ​ក្នុ​ង​ក្រប​ខ័ណ្ឌ​ផ្សារ​ណាត់ជល​ផល ​សកល​លោក​លើកទី២៣ ដែល​​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃទី២៣ខែ​មេសាឆ្នាំ​២០១៥​នៅ​ក្រុង​ Brussels។

​តាមលោក Pham Anh Tuan អគ្គនាយករងអគ្គនាយកដ្ឋាន​ជលផល​វៀតណាម​ ថា សិក្ខា​សាលា​ជា​ឱកាស​ដើម្បី​អង្គភាពអាជីវកម្មវៀតណាម ជួបប្រាស្រ័យផ្ទាល់ជា​មួយ​អ្នក​នាំ​ចូល​ដើម្បី​យល់​ច្បាស់ ​អំពី​ទីផ្សារ​ទ្វីប​អឺរ៉ុប​និង​ការ​ជក់​ចិត្ត​របស់ អ្នកប្រើប្រាស់​សំដៅកែប្រែការកំណត់​ឲ្យសម​ស្រប។ លោក Pham Anh Tuan បាន​អះ​អាង​ថា វៀត​ណាម​ជានិច្ចកាលមាន​បំណង​កែលំអរ​រូបភាពត្រីស្បែករំអិល​ ក៏ដូចជាតម្លាភាព​ផលិតផល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ