15/11/2016 11:15 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨


សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី៨

សិក្ខាសាលាអន្តរជាតិលើកទី ៨ ស្ដីអំពីសមុទ្រខាងកើត ដោយ​ប្រធានបទ៖ សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្ដិសុខ និងអភិវឌ្ឍន៍ក្នុងតំបន់ត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាកកណ្ដាលវៀតណាម)។ ដំណាងជាតិនិងអន្តរជាតិចំនួន​២០០នាក់បានអញ្ជើញចូលរួម។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត ​Nguyen Vu Tung នាយកវិទ្យាស្ថានកិច្ចការបរទេសបានអោយដឹងថា៖

“ សិក្ខាសាលាឆ្នាំនេះ ជាវេទិកាវមួយដើម្បីអ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ ​ពិភាក្សាអោយបានស៊ីជំរៅ​ថែមទៀតអំពីវិស័យប្រវត្តិសាស្ត្រ គតិយុត្តិ សេដ្ឋកិច្ច ​នយោបាយ សន្តិសុខ បរិស្ថាន ដែលទាក់ទិនដល់សមុទ្រខាងកើត។ ពីនោះ​ជួយអោយសហគមន៍ក្នុងតំបន់និងអន្តរជាតិយល់ដឹងច្បាស់ថែមទៀត អំពី​ជំលោះនៅសមុទ្រខាងកើត។ ហើយបំភ្លឺ​ឧបសគ្គនិងបញ្ហាប្រឈម ដែលតំបន់​កំពុងរងឥទ្ធិពល​៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ