26/11/2016 10:30 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ“បដិវត្តន៍ឧស្សាហកម្ម​លើកទី៤​-បញ្ហា​ដាក់​ចេញ​សម្រាប់​ការ​អភិវឌ្ឍន៍​នៅវៀត​ណាម​


ទិដ្ឋភាពនៃសិក្ខាសាលា

នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម​បាន​រួម​សហការ​ជាមួយ​បណ្ឌិត​សភាវិទ្យា​សាស្ត្រ​សង្គម​វៀតណាម និងអង្គការសហប្រ​ជាជាតិ​ប្រចាំនៅវៀតណាម រៀប​ចំ​សិក្ខាសាលា​វិទ្យាសាស្ត្រ​អន្តរជាតិ​ ស្តីពី “បដិវត្តន៍​ឧស្សាហកម្ម​លើកទី​៤និង​រាល់​បញ្ហាត្រូវ​បាន​ដាក់​ចេញ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​​សង្គមនៅវៀតណាម”។ ថ្លែងមតិក្នុង​ពិធីបើកសិក្ខាសាលា លោក Nguyen Van Binh​ប្រធាន​គណៈ​កម្មាធិការ​សេដ្ឋកិច្ចមជ្ឈឹម​​បានអះអាងថា៖

​“អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ និងអ្នកគ្រប់គ្រងទាំងអស់ គប្បីពិភាគ្សាបំភ្លឺ​ច្បាស់រាល់ឱកាស និងការ​សាក​ល្បង​ ភាព​ងាយស្រួល និងក្តីលំបាកសម្រាប់វៀតណាម​ចំពោះ​ឥទ្ធិពល នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ដាក់ចេញទិសដៅ គោលនយោបាយ​ស្រប​ទៅនឹងផ្នែកនីមួយៗរបស់វៀតណាម ដើម្បីឆ្លៀត​យក​ឱកាស​និង​ជំនះ​ពុះពារ​លើ​រាល់ការលំបាក នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជួយវៀតណាមបង្រួញគម្លាតអភិវឌ្ឍន៍ជាមួយ​ប្រទេស​រីកចំ​រើន​ដទៃ ព្រមទាំងអនុវត្តយ៉ាងឆាប់ៗគោលដៅក្លាយទៅជាប្រ​ទេសឧស្សាហកម្ម​តាមទិ​ស​ទំនើប​”​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ