24/03/2016 10:05 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីសមុទ្រខាងកើតនៅរុស្ស៊ី


សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពីសមុទ្រខាងកើតនៅរុស្ស៊ី

នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងមូស្គូ (ប្រទេសរុស្ស៊ី) បានប្រព្រឹត្តទៅសិក្ខា​សាលា ដោយ​ប្រធាន​បទ៖ ជំលោះ​ដែន​ដី និងច្បាប់សន្តិភាពក្នុងសម័យកាល​សកល​ភាវូបនីយកម្ម នាបច្ចុប្បន្ន។ សិក្ខាសា​លា​លើក​នេះបាន​ទាក់​ទាញ​អ្នកវិទ្យាសាស្ត្រ​ល្បី​ឈ្មោះ អ្នកជំនាញការជួរមុខ អំពីវិស័យយុត្តិធម៌ នៅរុស្ស៊ី។ បណ្ដាបទអន្តរគមន៍សុទ្ធ​តែប្រមូល​ផ្តុំវិភាគ​ទៅ លើបំរ៉ែបំរួលនាពេលថ្មីៗនេះ ទាក់ទិនដល់សកម្មភាព​គ្មាន​ច្បាប់​ទំលាប់ របស់​ចិន​នៅតំបន់​សមុ​ទ្រ​ខាង​កើត និងអ្នកប្រាជ្ញនានាក៏បានសម្ដែងនូវការ​ព្រួយ​បារម្ភអំពី​មហេច្ច​តា​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត​ទៀត​ផង​។ លោក Boris Vinogradov អគ្គនាយកនិពន្ធការសែត៖ ពិភពលោក​បហុប៉ូល។ លោកបាន​អោយដឹង​ថា៖

“​នេះគឺជាបញ្ហាសំខាន់ ដែលយើងខ្ញុំយក​ចិត្តទុកដាក់​ជាច្រើន​។ យើងខ្ញុំមានគោលបំ​ណង​ថា៖ ធ្វើយ​ត្រូវធ្វើ​យ៉ាង​មែចដើ​ម្បីទស្សនិក​ជន​យល ដឹងអំពីបញ្ហាដ៏ស្មុគ្រ​ស្មាញនេះ យល់ដឹងអំពីបញ្ហារបស់ពិភព​លោក​ទាំងមូល។ ស្ថាន​ភាព​ជាក់​ស្ដែង​នា​បច្ចុប្បន្ន នាពេលថ្មីៗនេះគួរអោយបារម្ភខ្លាំង និង​ខ្ញុំចាត់ទុកថា៖យើងត្រូវបើកចំហរ​ស្មោះត្រង់ មិន​អាច​អង្គុយ​ស្ងៀម​ជានិច្ចបានទេ។ ពីព្រោះសកម្មភាពយោធា​របស់ចិន​មិនគ្រាន់​តែ​គំរាម​គំហែង​ទៅលើ​សន្តិ​សុខ នៅសមុទ្រ​ខាង​កើត​ ប៉ុណ្ណោះទេ ថែមទាំង​ទៅលើផលប្រយោជន៍ របស់ប្រទេសជាច្រើនទៀតផង។”

​បណ្ដាវាគ្មិនសុទ្ធតែចាត់ទុកថា៖ ដំណោះស្រាយល្អបំផុតនាបច្ចុប្បន្ន ដើម្បី​ដោះស្រាយ​បញ្ហាជំលោះ​នេះគឺ​តាម​រយៈ​ការ​ចរចា​ គោរពច្បាប់អន្តរជាតិ ពិសេស​គឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ​ឆ្នាំ​១៩៨២ និង​សេចក្ដី​ថ្លែង​ការណ៍រួម ស្ដីអំពីប្រតិបត្តិការរបស់ភាគីនានានៅសមុទ្រខាង​កើត (DOC)។ ក្រៅពី​នោះ បណ្ដា​ប្រទេស​អាស៊ាន​ក៏ត្រូវអនុម័ត​ទៅលើ ក្រមប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាងកើត ដើម្បីធ្វើជាមូលដ្ឋាន​គតិយុត្តិ ដោះស្រាយ​ជំលោះ។ ក្នុង​ក្របខ័ណ្ឌ​សិក្ខាសាលាលើកនេះ សៀវភៅ ឯកសារជាច្រើន ស្ដីអំពី​អធិបតេយ្យ​ភាព​ដែន​សមុទ្រ របស់​វៀត​ណាមក៏បាន​តាំងបង្ហាញ ឧទ្ទេសនាមចំពោះមិត្តភក្តិរុស្ស៊ី និងអន្តរ​ជាតិទៀតផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ