29/08/2015 10:33 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្ររំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យ​​ជាតិទី២ខែកញ្ញា


ពិធីមីទ្ទិញនៅរដ្ឋធានីហាណូយនាថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥

ពង្រីកសមិទ្ធិផលនៃបដិវត្តន៍ខែសីហា និង​ទិវាបុណ្យ​ឯករាជ្យ​ជាតិទី២ខែ​កញ្ញា ប្រទេស​ជាតិ​ចាំ​បាច់​ត្រូវ​ពង្រីក​បញ្ញា​​ជាតិ​ ដោយអតិបរ​មា​ផ្សាភ្ជាប់​នឹង បញ្ញា​​សម័យ​​កាល​​ដើម្បី​កសាង​​ប្រទេសជាតិ ឈាន​ឡើង​ដណ្ដើម​ជ័យ​ជំនះ​ដ៏ធំ ធេងជាង​ក្នុង​បុព្វហេតុ​ផ្លាស់​ប្ដូរថ្មី នា​បច្ចុប្បន្ន។ នេះជាខ្លឹម​សារដែល​ត្រូវ​បានអ្នក​ស្រាវជ្រាវ អ្នក​វិទ្យា​សាស្ត្រ​សង្កត់​ធ្ងន់​នៅសិក្ខាសាលាវិទ្យាសាស្ត្រ​រំលឹកខួបអនុ ស្សាវរីយ៍លើកទី​៧០​បដិវត្តន៍​ខែ​សីហា​និង​ទិវាបុណ្យ​ជាតិ​ទី២​ខែ​កញ្ញា ដែល​ត្រូវបានរៀបចំឡើង នា​ព្រឹកថ្ងៃទី​២៨ខែសីហាឆ្នាំ២០១៥ នៅរដ្ឋធានី​ហាណូយ។ សាស្ត្រាចារ្យ​រង បណ្ឌិត Le Quoc Ly នាយក​រងបណ្ឌិត​សភានយោបាយ ជាតិ​ហូជីមិញ បានថ្លែងថា៖ “បន្ត​ប្រពៃណី៣០​ឆ្នាំ​ផ្លាស់ប្ដូរថ្មី ត្រូវ​ផ្លាស់​ប្ដូរ​ថ្មីយ៉ាងខ្លាំងក្លា​ថែម​ទៀត ពង្រីកស្មារតី​របស់ លោកប្រធាន​ហូជីមិញ ឯក​រាជ្យ​ជាតិ​និង​លិទ្ធិ​សង្គម​និយម។ ថ្នាក់​ដឹកនាំ​បក្ស​ត្រូវ​ផ្លាស់ប្ដូរយ៉ាង​ខ្លាំងថែម​ទៀត ធ្វើយ៉ាង​ម៉េចដើម្បី​ចំណែកកម្មាភិបាល​អន់ខ្សោយ​សីល​ធម៌​មិន​សេសសល់​ទៀត​ឡើយ បក្សត្រូវជាបក្សរបស់ប្រជាជនដោយ​ប្រជាជន និង​ដើម្បី​ប្រ​ជា​ជន​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ