11/08/2017 11:19 GMT+7 Email Print Like 0

សិក្ខាសាលារំលឹកខួបលើទី៥០នៃទិវាបង្កើតអាស៊ាននៅតូក្បូ


 ទិដ្ឋភាពនៃ សិក្ខាសាលា

នាថ្ងៃទី៨ ខែសីហា​ ឆ្នាំ​២០១៧ នៅរដ្ឋធានី តូក្បូ មជ្ឈមណ្ឌលអាស៊ាននៅជប៉ុន (AJC) បានរួម សហការជាមួយ​វិទ្យា​ស្ថានស្រាវជ្រាវ​សេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ​(ERIA) រៀបចំ សិក្ខាសាលា ក្រោម​ប្រធានបទ “កំណាត់​ផ្លូវ៥០ឆ្នាំ​​ឆ្ពោះទៅសហគមន៍​អាស៊ាន”។ អញ្ជើញថ្លែងមតិនៅសិក្ខាសា​លានេះ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅ​ជប៉ុន និ​ងជាប្រធាន​គណៈកម្មាធិការ​អាស៊ាននៅតូក្យូ លោក Nguyen Quoc Cuong បាន​ ចាត់ទុកថា សិក្ខា​សាលានេះ​ ជាសកម្មភាពពោរពេញទៅ​ដោយអត្ថន័យ សំដៅរំលឹក ខួបលើកទី៥០ទិវាបង្កើ​តអាស៊ាន ថ្ងៃទី​៨ ខែ​សីហា​​។ លោក Nguyen Quoc Cuong បាន សង្កត់ធ្ង​ន់ថា ​សហគមន៍អា ស៊ានកំពុង​ក្លាយ​ទៅជា​រូបសណ្ឋាន​ធ្វើ​សមាហរណកម្ម​ តំបន់ប្រកបដោយជោគជ័យ​លើវិស័យគោលចំនួន៣។ លោ​ករូបនេះក៏បាន​អះ អាងថា ជប៉ុន​ជា​ដៃ​គូយុទ្ធសាស្ត្រសំ​ខាន់ជួរមុខរបស់អាស៊ាន។

​តំណាងចូលរួមសិក្ខាសាលាក៏បានពិ​ភាក្សា លើសមិទ្ធិនិងមេរៀនបទពិសោធន៍ របស់អាស៊ាន ​ក៏ដូចជា​យថាទស្សន៍​ទំនាក់ទំន​ង​ដែលកំពុងអភិវឌ្ឍន៍យ៉ាង​ជ្រាលជ្រៅ រវាងជប៉ុន​ជាមួយអាស៊ាន​នាពេល​ខាង​មុខ​៕ 

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ