09/12/2015 09:44 GMT+7 Email Print Like 0

សិក្ខាសាលារដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភីវឌ្ឍន៍


អនុប្រធានរដ្ឋសភា លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលា

សិក្ខាសាលាដោយប្រធានបទ “សិក្ខាសាលារដ្ឋសភាវៀត​ណាម​រយៈពេល៧០ឆ្នាំបង្កើត និងអភីវឌ្ឍន៍” បាន​រៀប​ចំឡើង ​នាព្រឹកថ្ងៃទី​៨ខែ​ធ្នូឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ។ ថ្លែងមតិបើក​សិក្ខាសាលា អនុប្រធាន​រដ្ឋសភា លោក​ Uong Chu Luu បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាល​បដិវដ្តន៍នីមួយៗ រដ្ឋសភាវៀត​ណាម​បាន​បំ ផុស​ឡើង​នូវ​សុឆន្ទៈនិងស្មារតីសាមគ្គីប្រជាជនទាំងមូល រួមចំ​ណែក​ការ​ពារបុព្វ ហេតុ​រំដោះ​ប្រទេស​និង​ឯកភាព​មាតុ​ប្រទេស​។ លោក Uong​ Chu Luu បាន​លើក ច្បាស់ថា៖

​“​ទន្ទឹមជាមួយការផ្លាស់ប្តូរថ្មី សំដៅបង្កើនចំនួនឯកសារគតិយុត្តិដែលបាន អនុម័តតាមរយៈសម័យ​ប្រជុំនិមួយៗ ហើយ​រដ្ឋសភា ក៏ខំប្រឹងប្រែងដោយឥតឈប់ ឈរ​សំដៅ​លើក​កំពស់​គុណភាព​នៃការ​ងារ​តាក់​តែង​ច្បាប់​របស់​ខ្លួន​។ សកម្មភាព ឃ្លាំមើលក៏ត្រូវបានបង្កើននិងផ្លាស់ប្តូរថ្មីជាប្រចាំដែរ។ មិនត្រឹមតែប៉ុណ្ណោះ បែប​បទ របៀប​ឃ្លាំ​មើល​ក៏ទទួល​បានភាព​ជឿនលឿនផងដែរ”។

​តំណាងនានាបានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភាវៀតណាមនឹងឈាន​ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុង​បរិបទ​នោះ រដ្ឋសភាត្រូវបន្តការផ្លាស់ប្តូរ​ថ្មី ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធិភាព នូវរដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣​ និងច្បាប់​ទាក់ទិននានា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ