11/04/2017 10:21 GMT+7 Email Print Like 0

សិក្ខាសាលាពិគ្រោះយោបល់ផែនការធ្វើសកម្មភាពស្តីពីនារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ APEC ២០១៧


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញថ្លែងមតិ
ក្នុងសម័យប្រជុំពេញអង្គលើកទី៧ (VOV)

ដើម្បីត្រៀមរៀបចំខ្លឹមសារសម្រាប់វេទិកានារីនិងសេដ្ឋកិច្ច APEC នាថ្ងៃ ទី ១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំសន្និសីទពិគ្រោះយោបល់ស្តី​ពី​សេចក្តីព្រាងផែនការសកម្មភាពស្តីពីនារីនិងសេដ្ឋកិច្ចក្នុងឆ្នាំ APEC ២០១៧។ វេទិកានេះមានទ្រង់ទ្រាយទទួលតំណាង ៥០០ នាក់មកពីប្រទេសចំនួន២១ រួមទាំងសម្ព័ន្ធក្រុមហ៊ុននិងអង្គការនានាផងដែរ។ នៅក្នុងសន្និសីទពិគ្រោះយោបល់នេះ តំណាងចូលរួមបានស្នើឲ្យរដ្ឋមានគោលនយោបាយបើកទូលាយសម្រាប់សហគ្រាសប្រើប្រាស់ពលករ​ជានារី។​តំណាងទាំងអស់មានគោលបំណងថា រដ្ឋនឹងមានគោលនយោបាយជួយឧបត្ថម្ភនិងអភិវឌ្ឍន៍នូវ ​សហគ្រាសដែលមានម្ចាស់ជានារី។ ហើយអាជីវករជានារីផ្ទាល់ក៏ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានទស្សនវិស័យ​គ្រប់ជ្រុងជ្រោយ និងបង្កើនប្រសិទ្ធភាពប្រកួតប្រជែងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ