19/03/2016 11:57 GMT+7 Email Print Like 0

សិក្ខាសាលាប្រចាំឆ្នាំមូលនីធិអប់រំវៀតណាមនៅអាមេរិក


រូបថតៈ daibieunhandan.vn

នាថ្ងៃទី១៧ ខែមិនា ឆ្នាំ​២០១៦ មូលនីធិអប់រំវៀតណាម (VEF) បានរួមសហការ ជាមួយ​ស្ថាន​ទូត​វៀត​ណាម រៀប​ចំ​សិក្ខាសាលាប្រចាំ ឆ្នាំលើកទី១២ដោយប្រ​ធាន​បទ “សិក្សាថ្ងៃនេះ ថ្ងៃស្អែកជា​អ្នក​ដឹក​នាំ” នៅ​ក្រុង​វ៉ាស៊ីន​តោន​ប្រ​ទេស​អា​មេរិក។ សិក្ខាសាលានេះ សំដៅបូកសរុបនិងវាយតម្លៃ ចំពោះការរួមចំណែក​ជាក់​ស្តែង លើ​វិស័យ​អប់រំនិយាយរួម និងបណ្តុះបណ្តាលអំពីវិទ្យាសាស្ត្រ​បច្ចេក​វិទ្យា និយាយ​ដោយ​ឡែក​នៅវៀត​ណាម។ ថ្លែងមតិ​នៅសិក្ខាសាលានេះ រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​វៀតណាម លោក Nguyen Quan បាន​សង្កត់​ធ្ងន់​ថា យោងតាមស្ថានភាពធ្វើសមាហរណកម្ម​ជាក់ស្តែង ជាពិសេសគឺការ​សាក​ល្បង បន្ទាប់​ពីចូលរួម​កិច្ចព្រម​ព្រៀង​ដៃគូពាណិជ្ជកម្ម​ឆ្លង មហាសមុទ្រប៉ាស៊ីហ្វិកនេះ វៀតណាមត្រូវការអ្នកវិទ្យាសាស្ត្រ អ្នក​ជំនាញ​ការ​ពូកែ​ជាច្រើន ដែលធ្លាប់បាន​សិក្សារៀនសូត្រនៅប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិក​ដើម្បីបំរើបុព្វ​ហេតុ​ឧស្សា ហូប​នីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ៕
 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ