09/12/2016 10:07 GMT+7 Email Print Like 0

សិក្ខាសាលាបំផុសសកម្មភាពក្នុងឆ្នាំ APEC ២០១៧


សិក្ខាសាលាបំផុសសកម្មភាពក្នុងឆ្នាំ២០១៧

សិក្ខាសាលានេះត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ដោយមានការចូលរួមរបស់ដំណាងជាង៤០០រូប មកពីបណ្ដាខឿន​សេដ្ឋកិច្ចជាសមាជិក APEC អង្គការអន្តរជាតិ និងសហគ្រាសជាតិនិងអន្តរជាតិ។

ដោយមានសម័យប្រជុំចំនួន៥ដំានងខឿនសេដ្ឋកិច្ចជាសមាជិក APEC អ្នកប្រាជ្ញនិងអង្គការអន្តរជាតិបានប្រមូលផ្តុំពិភាក្សា អំពីរបៀបវារះ ក្នុងឆ្នាំ APEC ២០១៧ ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ​លោក ​Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧​ បានសង្កត់ធ្ងន់ថា៖

“ យើងត្រូវធ្វើការយ៉ាងសកម្មថែមទៀតដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ​ជំរុញកំណើនគុណភាព បង្កើនការត​ភ្ជាប់​ តំលៃសកលនិងសេវាកម្មពាណិជ្ជកម្ម​ វិនិយោគទេសចរណ៍ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ឱកាសសហប្រតិបត្តិការរបស់ APEC ជាបណ្ដាផលប្រយោជន៍ទាំងឡាយសំរាប់សមាជិក APEC។ ​ខ្ញុំសង្ឃឹមថានឹងបង្កើតឡើងសមិទ្ធិផល​​​ក្នុងឆ្នាំ ២០១៧ នេះ អាចជំរុញកិ​ច្ចសហប្រតិបត្តិការ និងតួនាទីឈានទៅមុខ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ