05/04/2015 16:16 GMT+7 Email Print Like 0

សិក្ខាសាលាដោយប្រធានបទ”ទេសចរណ៍ដោយមានការទទួលខុសត្រូវ​និង​បេតិក​​ភ័ណ្ឌ​​​វប្បធម៌”


អតីតរាជវាំង Hue - បេតិកភ័ណ្ឌរបស់វៀតណាមដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន

 

”ទេសចរណ៍ដោយមានការទទួលខុសត្រូវ និងបេតិកភ័ណ្ឌវប្បធម៌”​ នេះគឺ ជាប្រ​ធាន​បទ​នៃសិក្ខា​សាលា​ដែល​បានរៀប​ចំឡើង នារសៀលថ្ងៃទី៣​ខែមេសាឆ្នាំ២០១៥​ នៅ​រដ្ឋធានីហាណូយ ដោយ​អគ្គនាយក​ដ្ឋាន​ទេសចរណ៍​វៀត​ណាម ​សហការជា​មួយ​កម្មវិធី អភិវឌ្ឍន៍​សមត្ថភាពទេសចរណ៍​ ដោយមានការទទួលខុសត្រូវជាមួយ​បរិស្ថាន​​និងសង្គម ដែលបានហិរញ្ញប្បទាន ដោយសហភាពអឺរ៉ុប (ESRT)។ នៅទីនេះ​បណ្ដាតំណាង សុទ្ធ​តែ​អះ​អាង​នូវ​តួនាទី​ដ៏សំខាន់ របស់បេតិកភ័ណ្ឌវប្បធម៌ ក្នុងការ​ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ បង្កផ​លប្រយោជន៍​ជា​ច្រើ​ន​សំរាប់​សង្គម។ បណ្ដា​តំណាងក៏បាននាំចេញ ដំណោះស្រាយអភិវឌ្ឍន៍​ទេសចរណ៍ផ្សារភ្ជាប់ ជាមួយការ​អភិរក្ស​បេតិកភ័ណ្ឌ កែលំអរ​សមត្ថភាពគ្រប់គ្រប និងបញ្ចូលគោលនយោបាយ​ជួយឧបត្ថម្ភសំរាប់ ការងារអភិរក្ស កម្លាំង​វប្បធម៌​និងបរិស្ថាននានា ក្នុងគោលនយោ​បាយ​និងគំ​រោងផែ​នការណ៍​ទេសច​រណ៍ផ​ង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ