15/05/2019 10:45 GMT+7 Email Print Like 0

សិក្ខសាលា “ផ្លូវ Truong Son-ផ្លូវហូជីមិញ និមិត្តរូបនៃឆន្ទៈឯកភាពមាតុប្រទេស”

 ក្នុងឱកាសរំលឹកខួបលើកទី៦០ នៃការបើកផ្លូវ Truong Son - ផ្លូវហូជីមិញ នាព្រឹកថ្ងៃទី១៤ខែឧសភា នៅ ទីរួម​ខេត្ត​ Gia Nghia ខេត្ត Dac Nong បានប្រព្រឹត្តទៅសិក្ខាសាលាថ្នាក់ជាតិ ស្តីអំពី ផ្លូវ Truong Son - ផ្លូវហូជីមិញ និមិត្ត​​រូប នៃ​ឆន្ទៈឯកភាពមាតុប្រទេស។ 
 
អញ្ជើញថ្លែង​មតិក្នុងពិធី ឧត្តមសេនីយ៍ឯក Le Chiem អនុរដ្ឋមន្ត្រីក្រសួងការពារប្រ ទេសនិង​ជាប្រ​ធា​ន​គណៈដឹ​កនាំ​​នៃសិ​ក្ខាសាលា បានលើកច្បាស់ថា៖ “ប្រការដែលបានបង្កើតឡើងរឿងព្រេងនៃខ្សែផ្លូវផ្តល់ជំនួយយុទ្ធសាស្ត្រ Truong Son​ - ផ្លូវហូជីមិញ មិនត្រឹមតែជាតួនាទីរួមចំណែករបស់ផ្លូវមួយនេះ ចំពោះបុព្វហេតុរបស់បក្សទាំងមូល កង​ ទ័ពទាំង​មូល ថែមទាំងជានិមិត្តរូបនៃទំនាក់ទំនង រវាងប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជាទៀតផង។ តាម​រយៈ​សិក្ខាសាលានេះ យើងនឹងធ្វើការពិភាក្សាថែមទៀតនូវព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ  ដើម្បីដកចេញ​នូវ​មេរៀ​ន​​ប្រវត្តិ​សាស្ត្រ ដើម្បីអនុវត្តន៍ក្នុងកិច្ចការកសាងនិងការ​ពារមាតុប្រទេបច្ចុប្បន្ន”​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ