02/05/2018 09:49 GMT+7 Email Print Like 0

សាហជីពវៀតណាម​ - ទីបង្អែកដ៏រឹងមាំរបស់ពលករ​


 សាហជីពវៀតណាម - ទីពឹងផ្អែកដ៏រឹងមាំរបស់ពលករ

អង្គការសហជីពរបស់វៀតណាមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២៩ ដែលតភ្ជាប់ជាមួយបុព្វហេតុតស៊ូរំដោះប្រទេស​ជាតិ កសាង និងការពារប្រទេស។ ថ្លែងមតិជាមួយអគ្គសហព័ន្ធពលកម្មវៀតណាមនាពេលថ្មីៗនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា វណ្ណៈកម្មករ ពលករ កំពុងមានវត្តមាននៅក្នុងគ្រប់ផ្នែកនៃខឿនសេដ្ឋកិច្ចដែលរួមវិភាគទានជាង 65% នៃផលិតកម្មសង្គមសរុបនិងជាង 70% នៃថវិកាជាតិ​។​ ដូច្នេះសហជីពនវៀតណាមដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសនិងជាទីបង្អែកដ៏រឹងមាំសម្រាប់កម្មករ​នៅគ្រប់សម័យកាល។ នាបច្ចុប្បន្ននេះសហជីពវៀតណាមកាន់តែរីកចម្រើនខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ចូលរួមដោយផ្ទាល់ក្នុងការដោះស្រាយតម្រូវការជាចាំបាច់នានា និងលើកស្ទួយគុណភាពនៃជីវិតរស់នៅរបស់ពលករឲ្យបានល្អប្រសើរជាជំហានៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ