20/11/2014 11:20 GMT+7 Email Print Like 0

សាវនកម្មជាតិវៀតណាមនិងរុស្ស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ


សាវនកម្មជាតិវៀតណាមនិងរុស្ស៊ីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ

គណៈប្រតិភូស្ថាប័នសាវនកម្មជាតិវៀតណាម ដឹកនាំដោយ​អគ្គសាវនករ លោក Nguyen Huu Van កំពុងមានដំណើរទស្សនកិច្ចនៅ​រុស្ស៊ី។ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ គណៈ​ប្រតិភូ​វៀត​ណាម​បានមានជំនួបពិភាក្សា​ជាមួយថ្នាក់ដឹកនាំសាវនកម្មរុស្ស៊ី ​លោកស្រី Tatyana Golikova ប្រធានស្ថាប័នសាវនកម្មសហព័ន្ធរុស្ស៊ី។ នៅទីនេះលោកស្រី Tatyana Golikova និងលោក Nguyen ​Huu Van បានក្រលែកមើលឡើងវិញនូវកិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​នៃ​បទេស​​​ទាំងពីរក្នុងរយៈពេ​លកន្លងមក ​និងសម្ដែងនូវក្តីសប្បាយរីករាយ​ចំពោះការ​អភិវឌ្ឍន៍​ទំ​នាក់​​ទំនងទ្វេភាគីក្នុង​វិស័យសាវនកម្ម ពី១ថ្ងៃទៅ១ថ្ងៃដោយអះអាងថា ៖ កិច្ចសហប្រតិបត្តិការ​នេះ​​បានរួមចំណែកសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគី​ទាំង​ពីរ​​សុទ្ធតែសម្ដែងគោលបំណងបើកទូលាយទំនាក់ទំនង​សហប្រតិបត្តិការនេះលើវិស័យ ១ទៀត​គឺ​ការបណ្ដុះបណ្ដាល និងការបណ្ដុះបណ្ដាលជាបន្តចំពោះបណ្ដាសាវនករ។ ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​​សាវនកម្មវៀតណាមនិងរុស្ស៊ី បានចុះហត្ថលេដខាលើកិច្ចព្រមព្រៀងសហប្រតិ​ប្បត្តិការ​ទ្វេ​ភាគី។ ថ្លែងមតិបន្ទាប់ពីពិធីចុះហត្ថលេខា​ លោកស្រី Tatyana Golikova បានអះអាងថា៖ ឯកសារ​ ដែលទើប​បានចុះហត្ថលេខា​នឹងជំរុញថែមទៀតសកម្មភាពរួមរវាងស្ថាប័ន​សាវនកម្ម​នៃ​ប្រទេសទាំងពីរ​និយាយ​ដោយឡែកនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​និយាយ​រួម​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ