16/07/2016 10:15 GMT+7 Email Print Like 0

សាលក្រមរបស់ PCA ​គឺការ​លើកទឹក​ចិត្ត​ ចំពោះការខំប្រឹង​ប្រែង​ដោះស្រាយជំលោះ​នាវាចរណ៍ តាមរយៈ​យន្តការ​អាជ្ញា​កណ្ដាល​


សាលក្រមរបស់ PCA គឺការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងដោះស្រាយជំលោះនាវាចរណ៍តាមរយៈយន្តការអាជ្ញាកណ្ដាល (Image: VNA)

នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ប្រធានាធិបតីហ្វីលីពីន លោក Rogrido Duterte បានឲ្យ ដឹងថា៖ លោក​នឹង​បញ្ជូន​អតីត​ប្រធានា​ធិបតី នៃប្រទេសនេះលោក  Fidel Ramos ទៅកាន់​ចិន ដើម្បី​ដំណើរ​ការ​ចរចារ​បន្ទាប់​ពីតុលាការ​អាជ្ញាកណ្ដាល​ អន្តរ​ជាតិ (PCA) ចេញ​សាល​ក្រម​អំពីការ​ប្តឹង​តវ៉ារបស់​ហ្វីលីពីន ជាមួយ​ចិន​ទាក់​ទិន​ដល់​ជំលោះនៅសមុទ្រខាងកើត តាមនោះ បដិសេធរាល់​សេចក្តីប្រកាសអធិបតេយ្យ​ភាព ​របស់​ប៉េកាំង​នៅតំបន់​សមុទ្រ​នេះ។ ថ្លែងមតិ នៅកិច្ចប្រជុំមួយនៅមហា​វិទ្យាល័យ San Beda  ប្រធានាធិបតី Duterte បានឲ្យដឹ​ង​ថា​៖ សង្គ្រាម​មិនមែនជា​ចំរើសទេ ដោយហេតុ​នេះ លោកមានគោលបំណងដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី។ នាថ្ងៃ​ដដែល ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន  Kyodo បានឲ្យដឹងថា៖ កំលាំងការ​ពារសមុទ្រ​របស់​ចិន បាន​រារាំង​បណ្ដានាវា​នេសាទ​ របស់ហ្វីលីពីនចូលចត​នៅ​កោះ​ថ្ម Scarborough ចំណុះ​សមុទ្រ​ខាង​កើត ដោយ​មិន​អើពើ​ដល់​សាល​ក្រម​របស់​ PCA ទេ។ ប្រតិកម្មចំពោះសាលក្រមរបស់ PCA នាថ្ងៃទី​១៤ ខែកក្កដា ឆ្នា២០១៦អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់នូវគោលជំហរមុន ក៏ដូច​ជាក្រោយ​របស់​ម៉ូស្គូ ថា៖ ភាគី​ទាក់​ទិននានា​ក្នុងជំលោះអធិបតេយ្យភាព ​នៅសមុទ្រខាង​កើត​ត្រូវ​ប្រតិបត្តិយ៉ាង​ម៉ត់​ចត់ ​តាម​គោលការណ៍​​មិន​ប្រើ​ប្រាស់​ អំពើ​ហឹង្សា​ហើយ​បន្តស្វែងរកវិធានការ​នយោបាយ-ការទូត ដោយ​ឈរ​លើ​មូលដ្ឋាន​អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ។

​ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ នាយកកម្ម​វិធីបើក​ចំហរ​នាវាចរណ៍ នៅអាស៊ី​ចំណុះ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និងបញ្ហាអន្តរជាតិ​អាមេរិក (CSIS) លោក Greg Polin បាន​វាយ​តំលៃថា​៖ សាល​ក្រម​របស់ PCA បាន​បង្កើតឡើងការ​លឹក​ទឹក ចិត្ត​ក្នុងការដោះស្រាយជំលោះ​នៅសមុទ្រខាងកើត។

ផ្លាស់​ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ​នៅអាមេរិក លោក Greg Polin បាន​ចាត់​ទុក​ថា៖ ចំណុចសំ​ខាន់បំផុតក្នុងសាល​ក្រម​របស់ PCA គឺតុលា​ការបាន​បដិសេធការ​ទាមទា​ឲ្យសិទ្ធិ ប្រវត្តិសាស្ត្រ ចំពោះ​ផែនទី​៩ កំណាត់របស់ចិន។ ប្រការនេះ​មាន​ន័យ​ថា៖ និយមន័យ «ផែនទី​៩កំណាត់» ត្រូវបាន​លុប​ចោលទាំង​ស្រុង ហើយគ្មានតំលៃគត្តិយុត្តិ​ណាមួយ​ឡើយ។ នាថ្ងៃ ដដែល កាសែត​អាល្លឺម៉ង់​ខាងត្បូង​បាន​ឲ្យដងឹ​ថា៖ ចិន​កំពុងគំរាមកំហែងប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) ជាច្រើន ដែលទាក់ទិនដល់សាលក្រម​របស់​ PCA។ ចាប់ពីថ្ងៃទី​១៣ ខែកក្កដា  EU បាន​ខំប្រឹងប្រែងស្វែង​រកសម្លេងរួម​ ចំពោះសាលក្រម​របស់ PCA។ ប៉ុន្តែ​ចិន​កំពុង​ដាក់​សម្ពេធយ៉ាង​ខ្លាំង ចំពោះប្រទេស​ជាសមាជិក​នៃប្លុកនេះ​ដូច​ជា ក្រិក​សាធារណៈ​រដ្ឋ Cyprus និង Croatia សំដៅ​រារាំងអឺរ៉ុប ចេញផ្សាយសេចក្តីប្រកាសទាក់ទិនដល់បញ្ហានេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ