20/07/2016 09:06 GMT+7 Email Print Like 0

សាលក្រមរបស់ PCA ជួយ​ដោះស្រាយ​ជំលោះ​នៅសមុទ្រ​ខាង​កើត​ក្នុង​រយៈ​ពេល​យូរ​អង្វែង​


សាលក្រមរបស់ PCA ជួយដោះស្រាយជំលោះនៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង
(Image: VNA)

ការចេញសាលក្រម​ស្តីពីការប្តឹងតវ៉ារវាងហ្វីលីពីននិងចិនទាក់ទិនដល់ ជំលោះនៅសមុទ្រ​ខាងកើត​របស់​តុលាការ​មជ្ឈត​កម្ម​អចិន្ត្រៃយ៍ (PCA) គឺ​ជាប្រធាន​បទ ដែល​សហគមន៍អន្តរជាតិ កំពុងយក​ចិត្តទុក​ដាក់។ បណ្ដា​អ្នក​ជំនាញការ​អន្តរជាតិ សុទ្ធតែវាយតំលៃខ្ពស់អត្ថន័យរបស់សាលក្រម​នេះ ហើយ​សង្កត់ធ្ងន់​ថា៖ សាល​ក្រម​នេះនឹង​ជួយដោះស្រាយជំលោះ នៅសមុទ្រខាងកើតក្នុងរយៈពេលយូរអង្វែង។ អ្នក​ជំនាញ​ការ Malcom Cook ចំណុះវិទ្យាស្ថានស្រាវជ្រាវ​អាស៊ី-អាគ្នេយ៍ បានវាយតំ​លៃថា៖ ​សាល​ក្រម​របស់ PCA បដិសេធ​ការ​ទាម​ទា​ផែន​ទី​៩ កំណាត់​និងសេចក្តី សន្និដ្ឋាន​អំពីសមុទ្រ​ខាង​កើត មិន​ត្រឹម​តែ មាន​អត្ថន័យ​ចំពោះ​ហ្វីលីពីន ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចំពោះចិននិងប្រទេសនានាក្នុងតំបន់ ទៀតផង។ ក្រៅពីនោះ ចិនកំពុង​ប្រឈម​មុខ​ នឹងការសាកល្បងធំមួយគឺធ្វើយ៉ាងម៉េច ដើម្បីផ្លាស់ប្តូររបៀបទាក់ទង​ជាមួយ បញ្ហា​សមុទ្រ​ខាង​កើត​។ រីឯ បណ្ឌិត Le Hong Hiep នៅវិទ្យាស្ថានស្រាវជ្រាវ​អាស៊ី​-អាគ្នេយ៍ បានចាត់​ទុក​ថា៖ នេះអាច​ជារបត់​ប្រវត្តិ​សាស្ត្រ ក្នុង​ដំណើរដោះ​ស្រាយជំលោះ​ នៅសមុទ្រខាងកើតរហូតមក​ដល់​ពេល​នេះ ដោយ​សារ​នេះ​គឺ​ជា​លើក​​ដំបូង​​ដែល​ប្រទេស​​មួយ បានប្រើប្រាស់មធ្យបាយគតិយុត្ត ដើម្បីរាំងស្កាត់​ការទាម​ទាខុស​ឆ្គង​របស់​ប្រទេស​ដទៃចូល​រួម​ក្នុងជំលោះនេះ​។ ជាពិសេស សាលក្រម ​PCA បាន​បង្រួញ​ទ្រង់​ទ្រាយ​ជំលោះ​នៅសមុទ្រ​ខាង​កើត ជា​ពិសេសគឺកាទាមទា​ខុសឆ្គង របស់ចិនពាក់ព័ន្ធដល់ផែនទីអណ្តាត​គោ​និង​ប្រជុំកោះ Truong Sa របស់​វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ