
សារសហរដ្ឋឆ្នាំ ២០១៥ របស់ប្រធានាធិបតីអាមេរិក (Image: VNA)
នៅម៉ោងទី ២១ ថ្ងៃទី ២០ ខែមករាឆ្នាំ២០១៥ តាមម៉ោងវៀតណាម ប្រធានាធិបតី អាមេរិក លោក Barack Obama នឹងអានសារសហរដ្ឋឆ្នាំ ២០១៥ នៅរដ្ឋសភា។ ទោះបីជាសេតវិមាននិងថ្នាក់ដឹកនាំមួយចំនួនរបស់គណៈបក្សសាធារណៈរដ្ឋបាន ប្រកាសជាច្រើនលើកច្រើនសារថា៖ គេមានគោលបំណងស្វែងរកសម្លេងរួមនិងដំណើរការចរចារក្តី ប៉ុន្តែអ្នកប្រមុខសេតវិមាននឹងនាំចេញរាល់គោលនយោបាយដែលរដ្ឋសភាមិនអាចអនុម័តបានក្នុងរយៈពេល ២ឆ្នាំនៃអាណត្តិចុងក្រោយរបស់លោក Obama ។ មជ្ឈដ្ឋានអ្នកនយោបាយនិងសារធារណៈមតិអាមេរិកទន្ទឹងរងចាំសារសហរដ្ឋឆ្នាំ ២០១៥ ដោយសារ នេះគឺជាលើកដំបូងដែលប្រធានាធិបតី Obama បានបង្ហាញពី របៀបវារៈនិងបណ្ដាគោលនយោបាយរបស់រដ្ឋាភិបាលចំពោះមុខរដ្ឋសភាដែលគណៈ បក្សសាធារណៈរដ្ឋត្រួតពិនិត្យ។ ថ្លែងមិតិនៅកម្មវិធី “ជំនួបជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន” លើកាណាល់ទូរទស្សន៍ NBC អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Dan Pfeiffer បានឲ្យដឹងថា៖ ខ្លឹមសារស្នូលរបស់សារសហរដ្ឋគឺ “សេដ្ឋកិច្ចរបស់ ស្រទាប់កណ្តាល”និងរបៀបកែលំអរបញ្ហាប្រាក់បៀវត្សរ៍ក៏ដូចជាការជំរុញសេដ្ឋកិច្ច។ក្រៅពីនោះថ្នាក់ដឹកនាំអាមេរិកនឹងប្រកាសទិសដៅគោលនយោបាយក្នុងប្រទេសផ្ទៃ និងកិច្ចការបរទេសរបស់រដ្ឋអំណាចក្នុងឆ្នាំ ២០១៥ ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម