01/01/2018 14:13 GMT+7 Email Print Like 0

សាររបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំលើពិភពលោលក្នុងឱកាសឆ្នាំថ្មី ២០១៨


សាររបស់មជ្ឈដ្ឋានថ្នាក់ដឹកនាំលើពិភពលោលក្នុងឱកាសឆ្នាំថ្មី ២០១៨

នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរ ឆ្នាំថ្មីដល់បណ្ដាថ្នាក់​ដឹក​​នាំលើពិភពលោក អ្នកប្រមុខរដ្ឋាភិបាលបរទេសនិងអង្គការងន្តរជាតិនានា។ ក្នុងសារផ្ញើដល់ប្រធានាធិបតីអាមេរិក លោក Donald Trump សមភាគីរុស្ស៊ី បានលើកច្បាស់នូវសារសំខាន់នៃការសន្ទនារុស្ស៊ី-អាមេរិក។
តាមថ្នាក់ដឹកនាំរុស្ស៊ី មូលដ្ឋានដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកត្រូវជាគោលការណ៍សមភាព និងគោរពគ្នាទៅវិញទៅមក។ ប្រការនេះនឹងអនុញ្ញត្តិឆ្ពោះទៅការកសាងកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងយូរ អង្វែង។

ក្នុងសារជូនពរឆ្នាំថ្មីផ្ញើដល់ប្រធានាធិបតីស៊ីរីលោក  Bashar al Assad  ប្រធានាធិបតីរុស្ស៊ីបានអះអាងថា៖ ម៉ូស្គូនឹង​បន្តជួយឧបត្ថម្ភ Damascus ក្នុងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពដែនដី ក៏ដូចជា បន្តដំណើរសម្រប​សម្រួលនយោបាយ។ ថ្នាក់ដឹកនាំរុស្ស៊ីសង្ឃឹមថា៖ នាឆ្នាំថ្មី ស៊ីរីនឹងបន្តមានការផ្លាស់ប្តូរសារវ័ន្តល្អថែមទៀត។

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ ប្រធានរដ្ឋចិនលោក Xi Jinping បានប្រកាសថា៖ លោកត្រៀមខ្លួនជាស្រេចសហការជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការពង្រឹទំនុកទុកចិត្តខាងនយោបាយនិងយុទ្ធសាស្ត្រទ្វេភាគី​​ ក៏ដូចជា បើកទូលាយកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែងលើគ្រប់វិស័យ។

ក្នុងឱកាសចូលឆ្នាំថ្មី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានផ្ញើសារជូនពរទដល់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ ក្នុងសារនេះ ប្រធានាធិបតីរុស្ស៊ីស៊ីបានលើកច្បាស់នូវការអភិវឌ្ឍន៍ខ្លាំងក្ លាក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ​រុស្ស៊ី-វៀតណាម ហើយជឿជាក់ថា៖ ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរការចរចារវាង​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅទីក្រុងម៉ូស្គូនិងជំនួបនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នឹងបង្កលក្ខណៈអភិវឌ្ឍន៍លើគ្រប់វិស័យទំនាក់ទំនងទ្វេភាគី ជួយឧបត្ថម្ភប្រទេសទាំងពីរ ពង្រឹងនិងពង្រីកសន្តិភាពស្ថិរភាព​ និងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ