10/11/2017 09:59 GMT+7 Email Print Like 0

សារព័រ៌មានអង់គ្លេសវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំ APEC របស់ ប្រទេសម្ចាស់ផ្ទះវៀតណាម


សារព័រ៌មានអង់គ្លេសវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំ APEC របស់ ប្រទេសម្ចាស់ផ្ទះវៀតណាម 

នាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កាសែតអង់គ្លេស Financial Times បានចេញផ្សាយអត្ថបទសរសេរដែលវាយតំលៃខ្ពស់​ចំពោះការងារត្រៀមរៀបចំសំរាប់សប្តាហ៍ជាន់ខ្ពស់វេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ របស់ប្រទេសម្ចាស់ផ្ទះនិយាយរួមនិងរបស់ទីក្រុង Da Nang និយាយដោយឡែក។ ដកស្រង់ប្រសាសន៍របស់​អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Nguyen Ngoc Tuan កាសែតពោលខាងលើបានអះអាងថា៖ នេះគឺជាព្រឹត្តិការណ៍ការទូតធំសំខាន់បំផុតរបស់វៀតណាម ក្នុងឆ្នាំ ២០១៧ និងជាព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំបំផុតពីមុនមករហូមកដល់ពេលនៅនៅទីក្រុង Da Nang។ នេះគឺជាឱកាសមាសសំរាប់ទីក្រុង Da Nang ដើម្បីទទួលបានគណៈប្រតិភូនិងថ្នាក់ដឹកនាំរបស់ខឿនសេដកិច្ចធំៗ ដូចជាប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ