31/12/2015 11:08 GMT+7 Email Print Like 0

សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលា​អំពីជីវ​ភាព​រស់​នៅ​សេដ្ឋ​កិច្ច សង្គ​មក្នុង​និង​ក្រៅប្រទេស​


សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលាអំពីជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមក្នុងនិងក្រៅប្រទេស

នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅទីក្រុងហាណូយ គណកម្មាធិការឃោសនា អប់រំមជ្ឈឹម ក្រសួង​ព័ត៍មាន​និង​ផ្សព្វ​ផ្សាយ​ សមាគម​អ្នកកាសែត​វៀត​ណាម បានរួមសហ​ការជាមួយគ្នា រៀបចំសន្និសីទកាសែត​ទូទាងប្រទេស បូក​សរុប​ការងារ​ឆ្នាំ ២០១៥​ និងអនុវត្តភារ​កិច្ចឆ្នាំ ២០១៦។ ក្នុងឆ្នាំកន្លងទៅ បណ្ដាស្ថាប័នសារព័ត៍មាន និង​បណ្ដាអ្នក​ធ្វើការ​សែត​បានជូនដំណឹងទាន់ពេលវេលា និងគ្រប់គ្រាន់អំពីជីវភាពរស់នៅ នយោបាយ សេដ្ឋកិច្ច សង្គម ក្នុង​និង​ក្រៅប្រទេស​ និង​ជាវេទិកាគួរអោយ​ទុកចិត្តរបស់ប្រជាជន។ ស្ថាប័នសារព័ត៍មានជាច្រើនបានសកម្មតស៊ូប្រឆាំង អំពើ​ពុក​​រលួយ ខ្ជះខ្ជាយ ការពារ​អធិបតេយ្យភាព កោះសមុទ្រ រួមចំណែកពង្រឹងទំនុក​ទុកចិត្តរបស់ប្រជាជន ចំពោះបក្ស និងរដ្ឋ។

​នៅទីនេះ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានជូនប័ណ្ណសរសើរចំពោះ​សមូហភាពមានស្នាដៃឆ្នើម ក្នុង​ការងារ​ឃោស ​នាឆ្នាំ ២០១៥ ដែលក្នុងនោះ​មានកាណាល់ព្រឹត្តិការណ៍ នយោបាយ សរុបទូទៅ (VOV1)វិទ្យុសម្លេង​វៀត​ណាម​៕

 

តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ