29/12/2015 09:15 GMT+7 Email Print Like 0

សារព័ត៍មានចិនជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung


សារព័ត៍មានចិនជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung

ដំណើរទស្សន​កិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានប្រព្រឹត្តទៅពីថ្ងៃទី២៣ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០១៥ បានទាក់ទាញការយកចិត្តទុកដាក់ជាពិសេសរបស់សារព័ត៍មានចិន។ បណ្ដា​ទីភ្នាក់​ងារ​សារព័ត៍​មានធំៗរបស់ចិន សុទ្ធតែបានជូនដំណឹងជាច្រើន អំពីជំនួបប្រាស្រ័យរវាងប្រធានរដ្ឋសភា លោក Nguyen Sinh Hung ជាមួយអគ្គ​លេខាបក្ស ប្រធានរដ្ឋចិន លោក Xí Jìnpíng ។ ទីភ្នាក់ងារសារព័ត៍មាន Xinhua បាន​ដក​ស្រង់ពាក្យសំដី របស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xí Jìnpíng ថា៖​វាយ​តំលៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​សហ​ប្រតិបត្តិការ​រវាង​សមាជចិន ជាមួយរដ្ឋសភាវៀតណាម ក្នុងរយៈពេលកន្លងទៅ។ ទួរទស្សន៍​ជាតិចិន បានដក​ស្រង់​សមាជិក​អចិន្ត្រៃយ៍​សមាជចិន​ថា៖ ប្រទេសទាំងពីរចិននិងវៀតណាមត្រូវបង្កើនចំណងសាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិ​បត្តិការ​ មានផលប្រយោជន៍ដូចគ្នា សមស្របជាមួយផលប្រយោជន៍របស់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ