03/10/2018 09:51 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិចុះផ្សាយអំពីមរណភាពរបស់អតីតអគ្គលេខាបក្សវៀតណាមលោក Do Muoi

ទីភ្នាក់ងារនិងស្ថាប័នសារព័ត៌មានអន្តរជាតិជាច្រើន នៅក្នុងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ បានចុះផ្សាយដោយព្រមៗគ្នាស្ដីពីការដែលអតីតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Do Muoi បានទទួលមរណភាព។

ទីភ្នាក់ងារសារព័ត៌មាន BBC របស់អង់គ្លេសបានសង្ខេបឡើងវិញនូវអាជីព នយោបាយរបស់លោក Do Muoi ហើយអះអាងថា លោកបានកាន់តំណែងជាអគ្គលេខាបក្សនៅក្នុងដំណាក់កាលដែលប្រទេសជាតិមានការផ្លាស់ប្ដូរដ៏ស៊ីជំរៅ។ កាសែតនេះបានបញ្ជាក់ថា អតីតអគ្គលេខាបក្សលោក Do Muoi បានខិតខំប្រឹងប្រែងគាំទ្រចំពោះសកម្មភាពកែទម្រង់សេរីភាពសេដ្ឋកិច្ច ដើម្បីបន្តមរតក របស់អគ្គលេខាបក្សលោក Nguyen Van Linh។

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានចុះផ្សាយជីវប្រវត្តិសង្ខេបនិងរយៈពេលធ្វើសកម្មភាពនយោបាយរបស់អតីតអគ្គលេខាបក្សលោក Do Muoi ព្រមទាំងអះអាងថា លោកបានរួមចំណែកដ៏ធំធេងទៅក្នុងបុព្វហេតុបដិវត្តន៍របស់ បក្សនិងប្រជាជន ជាពិសេសគឺក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ។

កាសែត Financial Times របស់អង់គ្លេសក៏បានចុះផ្សាយព័ត៌មានដែលឲ្យដឹងថា អតីតអគ្គលេខាបក្សលោក Do Muoi បានទទួលមរណភាពក្នុងជន្មាយុ ១០១ ឆ្នាំ បន្ទាប់ពីបូជាអាជីពនយោបាយទាំងមូលរបស់ខ្លួនសម្រាប់ការតស៊ូ ដើម្បីឯករាជ្យក៏ដូចជាវឌ្ឍនភាពរបស់ប្រទេសជាតិ។ កាសែតនេះវាយតំលៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងរបស់លោក​ក្នុងដំណាក់កាលដែលវៀតណាមអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មីនាចុងប៉ុន្មានឆ្នាំ១៩៨០។ កាសែតនេះក៏ចាត់ទុកថា អតីតអគ្គលេខាបក្សលោក Do Muoi បានបើកចេញសម័យកាលថ្មីសម្រាប់ផ្នែកកិច្ចការបរ ទេសវៀតណាម ហើយជួយឲ្យរូបភាពវៀតណាមលេចធ្លោថែមទៀតលើឆាកអន្តរជាតិ។

ទីភ្នាក់ងារសារព័ត៌មានធំៗផ្សេងទៀតដូចជា Washington Post ABCnews New York Times និង Daily Mail ក៏បានចុះផ្សាយអំពីមរណភាពរបស់អតីតអគ្គលេខាបក្សលោក Do Muoi ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ