24/09/2018 10:07 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិបានចុះផ្សាយព័ត៌មានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយថ្នាក់ដឹកនាំបណ្តាខឿនសេដ្ឋកិច្ចធំដូចជា លោកប្រធានាធិបតីអាមេរិក Donald Trump ; ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុង APEC 2017 ។

 ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានជាច្រើនលើទូទាំងពិភពលោក បាន​ចុះផ្សាយ​នូវអត្ថបទ​និង​ព័ត៌មាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ប្រទេសវៀតណាម ចំពោះ​មរណភាពរបស់លោកប្រធានរដ្ឋ Tran Dai Quang ។ ទីភ្នាក់ងារ​សារព័ត៌​មាន​និង​កាសែត​អន្តរជាតិជាច្រើនក៏បានបង្ហោះនូវរូបថតនិងជីវប្រវត្តិសង្ខេបរបស់លោកប្រធានរដ្ឋ ក៏ដូច ជាលើក​ត្រ​ដែតពីចំណាប់អារម្មណ៍និងការរួមចំណែករបស់លោកសម្រាប់ប្រទេសវៀតណាម​។
 
នៅ​ប្រទេសគុយបា សារព័ត៌មានជាផ្លូវការរបស់គុយបា រួមមាន Granma, Prensa Latina, Juventud Rebelde ទីភ្នាក់​ងារសារព័ត៌មានរដ្ឋគុយបា (ACN) និងបណ្តាញ Cubadebate ។ល។ សុទ្ធតែបាន​ជូន​ដំណឹង​ក្នុង​ពេល​ដំណាល​គ្នា ស្តីអំពី ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Tran Dai Quang បាន​ទទួល​មរណ​ភាព​ ហើយ​បា​ន​​សម្តែង​ការ​សោក​សៅ​យ៉ាង​ក្រៃ​លែង​ចំពោះ​ប្រមុខ​រដ្ឋវៀត​ណាម​ផង​ដែរ​។ សារព័ត៌​មានគុ​យបា បាន​គូ​សបញ្ជាក់ពិសេស ទៅលើមនោសញ្ចេតនារបស់លោកប្រធានរដ្ឋ T​ran Dai Quang​ ជាមួយប្រទេសគុយបា ដោយ​បានបញ្ជាក់ថា លោកជាថ្នាក់ដឹកនាំបរទេស​ចុង​ក្រោយ​គេ​បង្អស់​ដែល​បាន​ជួប​សំណេះ​សំណាល​ជាមួយ​អគ្គ​មគ្គុទេស​គុយបា លោក Fidel Castro កាលពីខែវិច្ឆិកា ឆ្នាំ២០១៦នៅប្រទេសគុយបាតែម្តង​ មុន​ពេល​អគ្គ​មគ្គ​ទេស​គុយបាបានទទួលមរណភាពមិនយូ​រប៉ុន្មានឡើយ។ កាសែត​ Granma ដែលជា​ស្ថាប័ន​បញ្ចេញ​មតិ​របស់​បក្ស​កុម្មុយនិស្តគុយ​បាបានសង្កត់ធ្ងន់ថា មរណភាពរបស់ប្រធានរដ្ឋវៀ​តណាម លោក Tran Da​i Quang ជាការ​បាត់​បង់និង​សោកសៅយ៉ាងក្រៃលែងរបស់ប្រជាជននិងរដ្ឋាភិ​បាលគុយបា ដោយសារអ្វីៗ​ដែល​ថ្នាក់ដឹក​នាំវៀត​ណាមរូបនេះ​ បានរួម​ចំណែក​សម្រាប់​ចំណង​មិត្ត​ភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពី​រ​គឺធំ​ធេង​ណាស់​។
​ 
នៅ​ប្រទេសជប៉ុន ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាផ្លូវការ ដូចជាវិទ្យុ NHK, Yomiuri, Asahi, Mainichi, Nikkei, ទស្សនា​វដ្តី Nikkei,សារព័ត៌មានជប៉ុន និងជប៉ុន Times ... សុទ្ធតែ​បាន​រំលឹក​ឡើងវិញ​នូវជីវ​ប្រវត្តិ​របស់​លោក​ប្រធាន​រដ្ឋ Tran Dai Quang ក្នុងនោះ បានលើកឡើងនូវមុខ​តំណែងសំខាន់ដែលលោកប្រធានឆ្លងកាត់ពី​ឆ្នាំ១៩៧៥ ​រហូតដល់បច្ចុប្បន្ន។ ទីភ្នាក់ងារព័ត៌មាន Kyodo រ​បស់ជប៉ុនបានវាយតម្លៃថា ប្រធានរដ្ឋលោក ​ Tran Dai Quang បាន​រួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណា​មនិងសហរដ្ឋអាមេរិក។ ​ហើយ Kyodo ​ក៏បានរំលឹកឡើងវិញនូវព្រឹត្តិការ ណ៍ ស្តីពីជំនួបពិភាក្សានាខែឧសភាឆ្នាំ ២០១៦ កន្លងទៅ នៅទីក្រុង​ហាណូយ​ (ប្រ ទេសវៀតណាម) រវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាមួយប្រធានា ធិបតីអាមេរិក ដែលកាល​នោះគឺលោក​ Barack Obama។
 
ប្រព័ន្ធផ្សព្វផ្សាយនិង​សារព័ត៌មានអ៊ីតាលី ក្នុងនោះ មានទីភ្នាក់ងារព័ត៌មាន RAI និងបណ្តាញទូរទស្សន៍រដ្ឋ RAI នាថ្ងៃទី ២១ ខែ​កញ្ញា ក៏បានចាក់ផ្សាយនូវព័ត៌មានស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ផងដែរ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ប្រទេសនិងប្រជាជនវៀតណាម៕

 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ