22/09/2018 09:52 GMT+7 Email Print Like 0

សារព័ត៌មានប្រទេសកូរ៉េខាងជើងអំពាវនាវការបង្រួបបង្រួមគ្នា ឡើងវិញនៃ ប្រទេសកូរ៉េទាំងពីរ


 ថ្នាក់ដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-Un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon jea-in

 សារព័ត៌មាន​ប្រទេសកូរ៉េខាងជើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ បានផ្សព្វផ្សាយបទ អន្តរាគមន៍ជាច្រើន ដោយ​បញ្ជាក់​យ៉ាងវិជ្ជមានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរ កូរ៉េលើកទី៣រវាងថ្នាក់ដឹកនាំ​ប្រទេស​កូ​រ៉េ​ខាង​ជើង​ លោក Kim Jong-Un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon jea-in ព្រមទាំងអំពាវនាវឲ្យចាត់ទុក ថានេះ​គឺជា «ជំហានលោតផ្លោះមួយនាំមកនូវការបង្រួបបង្រួម​គ្នាឡើងវិញ។
 
ទី​ភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានវាយតម្លៃកិច្ចប្រជុំកំពូល អន្តរ​កូរ៉េទើប​បានរៀបចំ​ឡើងនៅទីក្រុង​ព្យុងយ៉ាងបាន«គូសសញ្ញាដ៏សំខាន់» ក្នុងការជម្រុញផ្សះផ្សារប្រជាជាតិនិងសហប្រតិបត្តិការ​សំដៅ«បើកសម័យ​កាលដ៏ល្អប្រសើរក្នុងការបង្រួបបង្រួម​គ្នានៅលើឧបទ្វីបកូ​រ៉េ»​។
 
ក្នុងពេលនោះ កាសែត Rodong Sinmun ស្ថាប័នបញ្ចេញមតិរបស់បក្ស ពលករកូរ៉េ​ខាងជើងបានឲ្យដឹងថា ថ្នាក់​ដឹក​នាំទាំង​ពីររូបបានបង្កើតគ្រឹះមូលដ្ឋាន ​សំរាប់​សម័យ​កាលថ្មី​ក្នុង​ការ​អភិវឌ្ឍ​និង​វិបុលភាព​នៃទំនាក់​ទំនង​អន្តរកូរ៉េ​។ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២០ខែកញ្ញា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក ​Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ ជំនួបកំពូលក្នុងសប្តាហ៍រវាង លោក Kim Jong-Un និង​ លោក Moon jea-in នៅទីក្រុងព្យុងយ៉ាងពិតជាមានវិជ្ជមានហើយសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បី ឈានទៅ​សម្រេចឲ្យ​បានការវិវត្តក្នុងកិច្ចចរចាររវាងទីក្រុងវ៉ាស៊ីនតោននិង ទីក្រុងព្យុង​យ៉ាងផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ