20/09/2018 09:56 GMT+7 Email Print Like 0

សារព័ត៌មានចិនបានផ្សាយថាសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកជាឱកាសដើម្បីជំនួសមុខទំនិញនាំចូល

 នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ សារព័ត៌មានចិនបានអះអាងថាចិនមិនខ្លាចនូវរាល់ វិធាន​ការ​អវិជ្ជាមាន​ដែល​អាមេរិក​​ កំពុងអនុវត្តក្នុងសង្គ្រាមពាណិជ្ជកម្មហើយចិន នឹងពិចារណា​សង្គ្រាម​នេះដូច​ជា​ឱកាស​មួយ​ដើម្បី​ជំនួស​មុខ​​ទំនិញនាំចូល​ និង ជម្រុញមូលដ្ឋានីយកម្ម​។ 
 
ការវាយ​តម្លៃដូច​ពោលខាងលើនេះ ត្រូវបានផ្សាយទៅ លើកាសែត Global Times (ប្រទេសចិន) បន្ទាប់​ពី​ប្រធានា​ធិបតី​អាមេរិក លោក Donald Trump នាថ្ងៃទី១៧ខែកញ្ញាបានជូនដំណឹ​ងថានឹងវាយពន្ធ ​១០%​ លើ ទំនិ​ញនាំ​ចូល​ពីចិន​​ក្នុងតម្លៃទឹកប្រាក់ចំនួន ​២០០ ប៊ីលាន ចាប់ពីថ្ងៃទី២៤​ ខែកញ្ញា ខាងមុខ។ រី​ឯកាសែត ​China Daily របស់​ចិន ​ក្នុងថ្ងៃដដែលនេះ ក៏ផ្សាយអត្ថបទ ដែល​អះអាង​អំពីយុទ្ធនា​ការរបស់​អាមេរិកនឹងមិនទទួលបានប្រ​សិទ្ធភាព​នោះ​ ឡើ​យ។ ចិននឹងសែ្វងរកបាននូវវិធានការត្រឹមត្រូវ​និងឈានឡើងទៅមុខ យ៉ា​ងខ្លាំង​ក្លា​ដថែម​ទៀត​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ