25/08/2018 09:45 GMT+7 Email Print Like 0

សារព័ត៌មានអេហ្ស៊ីបវាយតម្លៃខ្ពស់​ចំពោះយថាទស្សន៍​សហប្រតិបត្តិការ​លើគ្រប់​វិស័យរវាង​វៀតណាម​និង​អេហ្ស៊ីប​


 ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (នៅកណ្ដាល) ចុចប៉ូតុងតភ្ជាប់បណ្ដាញមូលដ្ឋានផ្គត់ផ្គងថ្នាំឱសថ

 ចំពោះ​មុខដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រធានរដ្ឋលោក Tran Dai Quang ទៅកាន់អេហ្ស៊ីប ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធា នាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi នោះ កាសែត​ Al-Messa ដែលមានកិត្យានុភាពរបស់អេហ្ស៊ីបក្នុងច្បាប់ចេញផ្សាយ នាថ្ងៃទី២៣ ខែសីហា មាន​អត្ថបទ​​របស់អ្នកនិពន្ធ Reefat Khaled ដោយបាន​វាយ​តម្លៃខ្ពស់​ចំពោះ​យថា​ទស្សន៍​​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​​រវាង​វៀត​​ណាម​​ជាមួយអេហ្ស៊ីប។

អត្ថបទនេះបានអះអាងថា ទំនាក់​ទំនងមិត្ត​ភាព​និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវា​ង​ប្រទេស​ទាំងពីរ​នឹង​ឈានដល់ដំណា​ក់កាលអភិវឌ្ឍន៍ថ្មី ​បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​នៅទីក្រុង​គែរបស់​ប្រធាន​រដ្ឋវៀ​ត​ណាម លោក ​Tran Dai Quang។

​យោងតាមអ្នក​និពន្ធនៃអត្ថបទនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅ​អេហ្ស៊ីប​លើកនេះគឺ​ពោរពេញទៅដោ​យអត្ថន័យ ដែលធ្វើឲ្យស៊ីជម្រៅ ថែម​ទៀតនូវ​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី រវាង​ប្រទេស​ទាំងពីរ ដែលបានពូនជ្រុំតាមរ​យៈពេល៥៥ឆ្នាំកន្លងទៅ។ ដំណើរ​ទស្សន​កិច្ចនេះ នឹង​បង្កើត​ឡើង​គ្រឹះស្ថាន​រឹង មាំ​សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀ​តណាមជាមួយអេហ្ស៊ី​ប។ ហើយ​នេះក៏​ជាឱកាស​សម្រាប់សហ​គ្រាសនៃប្រទេសទាំងពីរ ជួប​ប្រាស្រ័យ ផ្តល់ព័ត៌មានជូនគ្នាទៅវិញ​ទៅមក​ សំដៅស្វែង​រក​ឱកាស​សហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម វិនិ យោ​គនិងទេសចរណ៍​។

អ្នកនិពន្ធ​រូបនេះក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិ​បត្តិការប្រកប​ដោយ​ប្រសិទ្ធភាព​ រវាងប្រទេសទាំងពីរលើគ្រប់​វិស័យផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ