21/06/2018 10:00 GMT+7 Email Print Like 0

សារព័ត៌មានជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋសភាជាមួយអ្នកបោះឆ្នោត


 ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ daibieunhandan.vn)

 នាថ្ងៃទី១៩ ​ខែមិថុនា ឆ្នាំ​២០១៨ នៅរដ្ឋធា​នីហាណូយ ខុទ្ទកាល័យរ​ដ្ឋសភាវៀត​ណាម​បាន​សហការ​ជាមួយ​កាសែត​ Dai bieu ​nhan dan (តំណាងប្រជាជន​) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយ​ប្រធាន​បទ “សារព័ត៌​មាន​ជាមួយ​សកម្មភាព​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា”​។

បណ្ដាតំណាងបាន​ឯកភាពថា​ ដោយមានការចូល​រួមជូនដំណឹង ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​ទាន់​ពេល​វេលារបស់​ស្ថាប័ន​សារព័ត៌​មាន​​នានា គឺសកម្មភាពក្នុងសម័យ​ប្រជុំរដ្ឋសភាទទួលបានការយ​កចិត្ត​ទុកដាក់ ការតាម​ដាន​និង​ការគាំ​ទ្ររ​បស់ប្រជាជន។ តំណាងជា​ច្រើននាក់ក៏ចាត់ទុកថា ​រដ្ឋសភាចាំបាច់​ត្រូវចេញ​ផ្សាយ​បទ​បញ្ញាត្តិស្ដីពី​ការងារសារព័ត៌​មាន​ ដើម្បីបម្រើសកម្មភាពរបស់រដ្ឋស​ភាប្រកបដោយប្រសិទ្ធភា​ព។ អ្នកកាសែត Dong Manh Hung ប្រធានគណៈកម្មការព្រឹត្តិការណ៍ ​វិទ្យុសម្លេងវៀតណាម ​បាន​លើកម​តិថា​៖

​ “ដើម្បីឃោសនាសំរាប់សម័យប្រជុំរដ្ឋសភាឲ្យបានល្អបំផុត គឺស្ថាប័នសារព័ត៌មាន​ចាំបាច់ត្រូវ​បង្កើត​ក្រុមអ្នក​យកព័ត៌មាន​ដោយឡែកមួយ​សំរាប់អាណត្តិរដ្ឋសភានី​មួយៗ។ ដូច្នះហើ​យ ក្រុមអ្នក​យកព័ត៌មាន​នោះនឹងយល់​អំពីរដ្ឋសភា​ ហើយជូនដំណឹងព័ត៌មា​នស្ដីពីរដ្ឋសភាឲ្យបានត្រឹមត្រូវបំ​ផុត។​ ស្ថាប័នសារព័ត៌​មាន​ចំណុះរដ្ឋសភា​ក៏គប្បីបង្កើត​ក្រុមអ្នកយក​ព័ត៌មានសភា ដើម្បីតាមរយៈ​ក្រុមនេះ ស្ថាប័ននានា​ចំណុះរដ្ឋ​សភា​អាច​ផ្លាស់​ប្ដូរព័ត៌មាន​យ៉ាងលឿននិង​បើកចំហ”​។

​អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phucអះអាងថា ការទាក់ទង​រវាងគ្នារដ្ឋ​សភានិង​អ្នកបោះឆ្នោ​តជាមួយស្ថាប័នសារព័ត៌មាន​គឺសំខាន់ណាស់។ ដោយហេតុ​នេះ គួរតែ​បន្តអនុវត្តន៍​ទាំងការផ្សា​យសម្លេង​និងការផ្សាយទូរទស្ស​ន៍ដោយផ្ទាល់ ​ដើម្បីព័ត៌មាន​ពីសាលប្រជុំ​ទៅដល់​នឹង​អ្នកបោះ​ឆ្នោត​ប្រកប​ដោយ​លឿន គ្រប់គ្រាន់និងត្រឹមត្រូវបំផុត​។ លោក Nguyen Hanh Phuc បា​នឲ្យដឹង​ថែមទៀ​ថា៖

​“នាពេលកន្លងទៅ ផ្នែកសារព័ត៌មានបានធ្វើសកម្មភា​ពល្អណាស់។ ការទាក់ទង​គ្នារវាង​សមាជិក​សភាជាមួយ​អ្នកយក​ព័ត៌មាន​ ក៏បើកចំហរ ហើយរួសរា​យរាក់ទាក់ជាងមុនដែរ​។ សង្ឃឹមថា នាពេលខាងមុ​ខ ផ្នែកសា​រព័ត៌មាន​បន្តមានកា​រផ្លាស់ប្ដូរថ្មី ដើម្បីបំពេញការងារឃោស​នាចំពោះអ្នកបោះឆ្នោតឲ្យបានល្អជាង​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ