31/05/2018 12:20 GMT+7 Email Print Like 0

សារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មានដ៏មហោឡារឹកអំពីដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋវៀត​ណាម​លោក Tran Dai Quang​


 លោក Tran Dai Quang បានអញ្ជើញជួបពិភាក្សាជាមួយទេសាភិបាលខេត្ត Gunma លោក Masaki Osawa

សារព័ត៌មានជប៉ុន ​កាលពីព្រឹកថ្ងៃ​៣០ ខែឧស​ភា ឆ្នាំ​២០១៨ បានចុះផ្សាយព័ត៌មានដ៏មហោ ឡា​រឹតអំពី​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់ ប្រធានរដ្ឋវៀតណា​ម លោក Tran D​ai Quang នៅប្រទេសជប៉ុន។
 ​
ទីភ្នាក់ងារវិទ្យុ-ទូ​រទស្សន៍ជប៉ុន NHK បានឲ្យដឹងថា លោក ​Tran Dai Quang ​កំពុង​បំពេញ​ទស្សនកិច្ច​នៅជប៉ុន​ជាលើក​ដំបូ​ង​ក្នុងនាមជាប្រមុខរដ្ឋ​វៀតណាម ចាប់ពីថ្ងៃទី ២៩ ខែ​ឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ ក្នុ​ងក្រប​ខ័ណ្ឌ​នៃដំ​ណើរ​​ទស្សនកិច្ច​នេះ លោក Tran Dai Quang បានអញ្ជើញទៅទស្សនា​ខេត្ត Gunma (ជប៉ុន) និ​ង ជួប​ពិភាក្សា​ជាមួ​យ​ទេសាភិបាលខេត្ត ​Gunma លោក Masaki Osawa។  NHK បានដកស្រងពាក្យស​ម្តីរបស់លោក​ Tran Dai Quang ដោយអះអាងអំពីការ​ជួប ប្រាស្រ័យទាក់ទងរវាងមូល​ដ្ឋាននានារបស់វៀ​តណាម ជាមួ​យ​ខេត្ត Gunma នឹ​ង​រួមចំណែកយ៉ាងធំធេងក្នុងការអភិវ​ឌ្ឍទំនាក់ទំនង រ​វាងប្រទេសទាំងពីរ។

 
 លោក Tran Dai Quang បានអញ្ជើញទៅទស្សនារោងចក្រ Koganei Seiki Co. និង ជួបសំណេះសំណាលជាមួយបុគ្គលិកវៀតណាម ដែលកំពុងធ្វើការនៅរោងចក្រនេះ

ទន្ទឹមនឹងនេះដែរ កាសែតទីក្រុង​តូក្យូ(ជប៉ុន) មានអត្ថបទមួយ ដែលមានចំ​ណង ជើងថា ​« ប្រធាន​រដ្ឋវៀត​ណាម​ លោក Tran Dai Quang បានអញ្ជើញទៅទស្សនា ​រោងចក្រ Koganei "។ កាសែតនេះបានឱ្យដឹ​ងថា លោក Tran Da​i Quang បានអញ្ជើញទៅទស្សនារោ​ងចក្រ Koganei Seiki Co. និង ជួបសំ​ណេះសំណាល ជាមួយបុគ្គលិក​វៀត​​ណាម ដែលកំពុងធ្វើការនៅក្នុងរោងចក្រនេះ​ដែរ។ កាសែត នេះក៏បានដកស្រង់ពាក្យ​សម្តីរបស់ ទេសាភិបាល​ខេ​ត្ត Osawa ដោយបញ្ជាក់ថា "វៀតណាមជាប្រ​ទេសជិតស្និទនិងមិត្តភាព"​ ហើយ​លោកក៏សម្តែង​នូវ" គោ​ល​​បំណង​ចង់ឲ្យ​ទំនាក់ទំ​នងល្អ ជាមួយវៀតណាមដែរឲ្យកាន់តែស៊ី​​ជម្រៅថែមទៀត" ក្នុ​​ងអំឡុង​ពេល​អញ្ជើញ​ទៅទស្សនា​នៅរោងចក្រ Ko​ganei លោក Tran Dai​ Quang បានសង្កត់ធ្ង​ន់​ថា "អ្នក​បច្ចេកទេ​សវៀតណាម ​គប្បីរួមសាមគ្គីជាមួយ មិត្តរួម​ការងារជប៉ុនដើម្បីធ្វើកា​រនិងប្រកបដោយជីវិតដ៏ល្អ​ប្រសើរ​។ ទាំងនេះ​ នឹងរួមចំណែកយ៉ាងស​កម្មក្នុងទំនាក់ទំនងនៃ​ប្រទេ​សទាំងពីរផងដែរ»។

ម្យ៉ាងទៀត លោក Tran Dai Quan​g បានសម្តែងក្តីប្រាថ្នាចង់ឲ្យប្រការនេះ ជាគំ​រូមួយដើម្បីស្ថេរភាព​ និង​ការអភិវឌ្ឍ​ក្នុង​តំបន់ ក៏ដូចជា នៅលើពិភពលោក ​ផងដែរ៕ ​​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ