23/05/2016 10:10 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិផ្សាយព័ត៌មានអំពីការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សារប្រជាជន គ្រប់ជាន់ថ្នាក់


សារព័ត៌មានអន្តរជាតិផ្សាយព័ត៌មានអំពីការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់នៅវៀតណាម (Image: VOV)

នាថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០១៦ ទីភ្នាក់ងារសារព័ត៌មានធំៗលើពិភពលោកបាន​ផ្សាយ ព័ត៌មាន អំពីការ​បោះឆ្នោត​រដ្ឋសភានិង​ក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់​នៅវៀត​ណាម ក្នុងនោះ មានការវាយតំលៃ​រួមថា៖ នេះគឺ​ជាព្រឹត្តិការណ៍​នយោបាយ​មានអត្ថន័យដ៏​សែន​​ខាន់ និងបង្ហាញនូវភាពប្រជាធិបតេយ្យរបស់វៀតណាម។​ទីភ្នាក់​ងារសារព័ត៌​មាន Xinghua របស់ចិនបានផ្សាយព័ត៌មានថា៖ ការបោះឆ្នោត​បានចាប់ផ្តើម​នៅម៉ោងទី​៧ ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នា២០១៦ តាមម៉ោងវៀតណាម ដោយ​មានទីកន្លែង​បោះឆ្នោត​ចំនួន​៩១​៤៧៦ កន្លែង​ក្នុង​ទូទាំ​ងប្រទេស។ សមាជិក​សភាចំនួន ៥០០​ រូប ក្នុង​រដ្ឋសភានីតិកាលទី ១៤នឹងត្រូវបាន​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខជន​ចំនួន ៩៧០ នាក់។ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានដក​ស្រង់ពាក្យ​សំដីរបស់​អគ្គលេខាធិការ​រដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអះអាងថា៖ បេក្ខជនចំនួន ៩៧០ នាក់មាន​សកម្មភាព​ ហើយអ្នកបោះ​ឆ្នោតមានសិទ្ធិ បោះឆ្នោតនិងភារកិច្ចចូលរួមកសាងមាតុប្រទេស និងសង្គម។ វិទ្យុសម្លេង​អាមេរិក (VOA) ក៏ បានឲ្យដឹងថា៖ ការបោះឆ្នោតលើកនេះគឺជា​ទិវាបុណ្យធំ​នៅប្រទេស​វៀត​ណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ