23/05/2016 10:10 GMT+7 Email Print Like 0

សារព័ត៌មានអាមេរិកវាយតំលៃវិជ្ជមានទំនាក់ទំនងវៀតណាម-អាមេរិក


សារព័ត៌មានអាមេរិកវាយតំលៃវិជ្ជមានទំនាក់ទំនងវៀតណាម-អាមេរិកមុនពេលដំណើរទស្សនកិច្ចនៅវៀតណារបស់ប្រធានាធិបតី (Image: VNA)

ចាប់ផ្តើមអត្ថបសរសេរក្រោមចំណោងជើងថា៖ «លោក Barack Obama ដាក់ ចេញគោល​ដៅធ្វើ​ឲ្យស៊ី​ជម្រៅទំនាក់​ទំនង​នៅអាស៊ី​» កាសែត The Wall Street​ Journal របស់​អាមេរិក បាន​ផ្តោត​សំខាន់​ទៅលើ​ពោល​វេលាដែ​ល​លោក Obama នឹង​ស្នាក់នៅ​វៀតណាម។ នេះគឺជាព្រឹត្តិការណ៍កម្រមួយក្នុង​ពេល ដែលប្រធានាធិបទី​អាមេរិ​ក​មួយរូប​នឹង​លៃទុករយៈពេល​៣​ថ្ងៃ (ចាប់ពីថ្ងៃទី​២៣ ដល់ទី ២៥ ឧសភា)​ដើម្បី​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​មួយ​។ ប្រការនេះបានសឲ្យឃើញថា៖ អាមេរិក​កំពុង​យកចិត្តទុក​ដាក់​ជាពិសេស ទៅលើ​ការ​បើក​ទូលាយ​ទំនាក់​ទំនង ជាមួយហាណូយ។ អត្ថបទសរសេរបានដក​ស្រងពាក្ស សំដីរបស់លោក Jonathan London អ្នក​ជំនាញ​ការ ស្តីពីវៀតណាមនិងជាសាស្ត្រាចារ្យនៅ មហាវិទ្យាល័យន​គរហុង​កុង​​(ចិន) បាន​ចាត់​ទុក​ថា៖ ដំណើរ​ទស្សន​កិច្ច​នៅវៀតណាម របស់​ប្រធានាធិបតីអាមេរិកគឺជា​ជំហាន​ចុង​ក្រោយ​នៃ​ដំណើរ​សម្រប​សម្រួល​ដែល​អូស​បន្លាយ​ក្នុង រយៈ​ពេល​ប៉ុន្មាន​ទស្សវត្ស​ រ​វាងង​ប្រទេសទាំង​ពីរ។ កាសែត Los Angeles Times មាន​អត្ថ​បទ​សរសេរថា៖ ចំពោះប្រធានាធិបតីអាមេរិក ដំណើរទស្សនកិច្ចនៅវៀតណាម​និងជប៉ុន​ផ្ញើរសារ​មួយ​ថា៖ ដើម្បី​ទទួល​បាន​សន្តិសុខ​ជាក់ស្តែង ត្រូវការខំប្រឹងប្រែងជាច្រើននិងពេលវេលា​។ ក្នុង​ពេល​នោះ ទីភ្នាក់​ងារ​សារព័ត៌​មាន CNN មាន​អត្ថបទសរ​សេរ​ដែលសង្កត់ធ្ងន់​ថា៖ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀត​ណាមរបស់​ប្រធានាធិបតី​អាមេរិក លោក Obama នឹងធ្វើជាកសិណសក្សីប្រទេសមួយ ដែលកំពុង​ផ្លាស់​ប្តូរយ៉ាង​ខ្លាំក្លា​ដែល​បង្កើន​ទំនាក់ ទំនង​ជាមួយ​អាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ