04/04/2016 11:30 GMT+7 Email Print Like 0

សារព័ត៌មានអាហ្សង់ទីនលើកសរសើរកម្លាំងទាក់ទាញទេសចរណ៍របស់វៀតណាម


ភ្ញៀវទេសចរណ៍ហែលទឹកនៅឈូង Nha Trang (រូបថត៖Tien Minh/TTXVN)

កាសែត Clarin ជាកាសែតមានបរិមាណច្បាប់បោះពុម្ភផ្សាយច្រើន​បំផុត នៅអាហ្សង់ទីន នាថ្ងៃទី២ ខែ​មេសា ឆ្នាំ២០១៦​ បាន​ចុះផ្សាយព័ត៌មានស្ដីអំពី វឌ្ឍនភាព​ដ៏​ឆាប់រហ័ស នៃផ្នែកទេសចរណ៍វៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗ​នេះ ក៏ដូច​​ជាការ​ទាក់​ទាញ នៃខឿនវប្បធម៌និងរម្មនីយដ្ឋានរបស់វៀតណាមផងដែរ។ អត្ថបទបានឧទ្ទេស​នាមថា វៀតណា​មាន​ខឿន​វប្បធម៌ក៏ ដូចជាទេសភាពដ៏សម្បូរបែប តាំងពីភាគខាង​ជើងដោយមានវាលទំនាបទន្លេក្រហម ជួរ​ភ្នំ Hoang Lien Son ឈូងសមុទ្រ Ha Long និងព្រៃឈើជាតិ Cat Ba ទៅដល់ភាគខាងត្បូងដោយមាន វាលសណ្ដទន្លេ Cuu Long និងផ្សារអណ្តែត Can Tho។ តំបន់និមួយៗសុទ្ធតែ មានលក្ខណៈស្ថាបត្យកម្មនិង​វប្បធម៌​ដោយ​ឡែក​របស់​ខ្លួន។ អត្ថបទ​នេះបាន សង្កត់ធ្ងន់ថា ក្នុងរយៈពេល១៥ឆ្នាំ​កន្លងមក ផ្នែកទេសចរណ៍វៀតណាម បានមាន ការ​អភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់។ ក្នុងឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមក វៀតណាមគឺ៧លាននាក់ បើ​ប្រៀបនឹង២លាននាក់​កាល​ពីឆ្នាំ២០០០៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ