12/09/2021 12:41 GMT+7 Email Print Like 0

សារព័ត៌មានអាល្លឺម៉ង់៖ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue បង្ហាញគោលនយោបាយសម្បូរបែបនិងឯករាជ្យរបស់វៀតណាម

កាសែត Junge Welt របស់អាល្លឺម៉ង់ ចុះផ្សាយអត្ថបទស្ដីពីដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។


កាសែត ពិភពលោកក្មេង (Junge Welt) របស់អាល្លឺម៉ង់ កាលពីថ្ងៃទី១០ ខែកញ្ញា បានចុះផ្សាយអត្ថបទឲ្យដឹងថា ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅសភាអឺរ៉ុប (EP) និងបែលហ្ស៊ិក បន្ទាប់ពីចូលរួមកិច្ចប្រជុំប្រធានរដ្ឋសភាពិភពលោកលើកទី៥នៅអូទ្រីស។

អត្ថបទនេះសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ EU ក្នុង ប្លុកអាស៊ាន ខណៈដែល EU ជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនបរទេសដ៏ធំ បំផុតនៅវៀតណាម ដោយមានដើមទុនវិនិយោគដោយផ្ទាល់សម្រេចបាន ៦,១ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។

យោងតាមអត្ថបទ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ត្រូវបានចាត់ទុកថា សម្រេចបានជោគជ័យអំពីខ្លឹមសារនិង លទ្ធផលនៃជំនួបធ្វើការនានា ហើយ វៀតណាមបានបង្ហាញឲ្យឃើញថា ខ្លួនគឺជាដៃគូ មានសមត្ថភាព។ អត្ថបទវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋសភាវៀត ណាមបានបង្ហាញគោលនយោបាយកិច្ចការបរទេសនិងសេដ្ឋកិច្ចដ៏សម្បូរបែបនិង ឯករាជ្យរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ