11/08/2021 12:49 GMT+7 Email Print Like 0

សារព័ត៌មានឡាវចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc

អត្ថបទនេះបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្ត វៀតណាមឡាវ បេសកកម្មផ្លាស់សប្តូរថ្មី ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ទាំងឡាវនិងវៀតណាម នឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតជាពុំខាន។

បណ្តាសារព័ត៌មានឡាវនៅថ្ងៃទី ១០ ខែសីហាបានបន្តចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចមិត្តភាពផ្លូវការទៅឡាវរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងភរិយាដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងឡាវ។

កាសែតធំៗ របស់ឡាវដូចជា Pasaxon (កាសែតប្រជាជន) ប៉ាថេតឡាវ (ប្រទេសឡាវ) ... ទាំងអស់ បានដកស្រង់ប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith  បានអះអាងថា ការដែលប្រធានរដ្ឋ លោក Nguyen Xuan Phuc បានជ្រើសរើសឡាវជាប្រទេសដំបូងគេសម្រាប់ដំណើរទស្សនកិច្ច ក្នុងតំណែងថ្មី បានបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស រដ្ឋវៀតណាមនិងលោកប្រធានរដ្ឋផ្ទាល់ចំពោះការពង្រឹងនិងពង្រីកក៏ដូចជាការពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ព្រមទាំងគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសជាតិទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ ប្រកប ដោយប្រសិទ្ធភាពនិងជាក់ស្តែង។

កាសែតប៉ាថេតឡាវប្រចាំថ្ងៃក៏បានចុះផ្សាយបទវិចារណកថានៅថ្ងៃដដែលស្តីពី “ទំនាក់ទំនងប្រពៃណីរវាងឡាវនិងវៀតណាមតែងតែស្ថិតស្ថេរជានិច្ច”។ អត្ថបទនេះបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវនិងបក្សកុម្មុយនិស្តវៀត ណាម ឡាវ បេសកកម្មផ្លាស់សប្តូរថ្មី ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ទាំងឡាវនិងវៀតណាម នឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀតជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ