25/04/2021 00:17 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិ៖ ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី

អត្ថបទសរសេរនេះចាត់ទុកថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅឥណ្ឌូនេស៊ី របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងនាំមកនូវកំពស់យុទ្ធសាស្ត្រថ្មីមួយជូនទំនាក់ទំនងប្រពៃណីរវាងឥណ្ឌូនេស៊ីនិងវៀតណាម។ ដោយការដើរតួនាទីស្នូលក្នុងអាស៊ានដូចគ្នា វៀតណាមនិងឥណ្ឌូនេស៊ីមានការយល់ដឹងរួមអំពីការសម្រេចគោលដៅ ទូទៅរបស់អាស៊ាន ក៏ដូចជាការរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ ជាពិសេសគឺក្នុងបញ្ហាសមុទ្រខាងកើត។

សារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយអំពីជំនួបទ្វេភាគីរវាងលោកប្រធានាធិបតី Joko Widodo ជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh។


ក្នុងឱកាសដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាលវៀតណាមរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ទៅកាន់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមេសាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ ដឹកនាំអាស៊ាននោះ គេហទំព័រនៃទស្សនាវដ្ដីស្រាវជ្រាវអាស៊ី-អឺរ៉ុប (Eurasia Review) នៅថ្ងៃទី២៣ ខែមេសា បានបង្ហោះអត្ថបទសរសេរដែលសម្ដែងនូវការជឿជាក់ទៅលើ ទំនាក់ទំនងយុទ្ធសាស្ត្ររឹតតែល្អប្រសើរឡើងរវាងវៀតណាមនិងឥណ្ឌូនេស៊ី ព្រមទាំង កោតសរសើររាល់សមិទ្ធផលរបស់វៀតណាមផងដែរ។

អត្ថបទសរសេរនេះចាត់ទុកថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅឥណ្ឌូនេស៊ី របស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងនាំមកនូវកំពស់យុទ្ធសាស្ត្រថ្មីមួយជូនទំនាក់ទំនងប្រពៃណីរវាងឥណ្ឌូនេស៊ីនិងវៀតណាម។ ដោយការដើរតួនាទីស្នូលក្នុង អាស៊ានដូចគ្នា វៀតណាមនិងឥណ្ឌូនេស៊ីមានការយល់ដឹងរួមអំពីការសម្រេចគោលដៅទូទៅរបស់អាស៊ាន ក៏ដូចជាការរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់ ជាពិសេសគឺក្នុង បញ្ហាសមុទ្រខាងកើត។ នៅឥណ្ឌូនេស៊ី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី Joko Widodo មុនពេលចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន។ ភាគីទាំងពីរបានផ្លាស់ប្ដូរខ្លឹមសារជាច្រើនអំពីទំនាក់ទំនង ទ្វេភាគី តំបន់និងអន្តរជាតិ និងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឈានដល់កម្រិត ១០ពាន់លានដុល្លាអាមេរិកផងដែរ។

យោងតាមអត្ថបទនេះថា ក្នុងដំណាក់កាល២០១៦-២០២១ វៀតណាមសម្រេច បានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនលើគ្រប់វិស័យ ប៉ុន្តែសមិទ្ធផលលេចធ្លោបំផុត នាពេលកន្លងមកនោះ គឺការទប់ស្កាត់ដោយជោគជ័យការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ អាស្រ័យដោយវិធានការទាន់ពេលវេលា។

ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រព្រឹត្តទៅ ចំពេលដែលវៀតណាមទើបតែបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មី។ គេហទំព័រនៃទស្សនាវដ្ដីស្រាវជ្រាវអាស៊ី-អឺរ៉ុប ជឿជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាម នឹងបន្តយុទ្ធសាស្ត្រនិងគោលនយោបាយ នាបច្ចុប្បន្នដើម្បីឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព។

គួរជម្រាបបន្ថែមទៀតថា នាថ្ងៃត្រង់ថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រ ប្រ៊ុយណេ Hassanal Bolkiah ដែលជាប្រធានអាស៊ានឆ្នាំ២០២១៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ