24/01/2016 09:43 GMT+7 Email Print Like 0

សារព័ត៌មានជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើមហាសន្និបាតលើកទី១២​នៃ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​


ប្រធានរដ្ឋវៀតណាម Truong Tan Sang ដឹកនាំសម័យពិភាគ្សា (រូបថតៈ TTXVN)

សារព័ត៌មានជាច្រើនរបស់​ជប៉ុនក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២១និង ២២មករា​បាន​ជូន​ព័ត៌មាន​និង​រូបថត​ស្តីពី​មហា​សន្និបាត​តំណាង​ទូទាំង​ប្រទេស​លើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម។ ទំព័រ NHK បានជូនដំណឹង​ថា មហា​សន្និបាត​បក្សលើកទី១២ របស់វៀតណាមនឹងជ្រើសរើសថ្នាក់ដឹក​ នាំថ្មីរបស់បក្ស​កុម្មុយនិស្តវៀត​ណាម ព្រម​ទាំង​ពិភាក្សា​ លើបណ្តាបញ្ហាក្នុង​ប្រទេស​ និង​កិច្ច​ការ បរទេស​សំខាន់​ៗ​ជាពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​វៀត​ណាម ចូលរួម​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP) និងសហគមន៍សេដ្ឋកិច្ច អាស៊ាន​(AEC)។ ក្នុងពេលជាមួយគ្នានោះ កាសែត Sankei បានដកស្រង់នូវ របាយការណ៍​នយោបាយ​ ដែល​អគ្គលេ​ខា​បក្ស​លោក​ Nguyen Phu Trong ថ្លែងនៅក្នុងមហាសន្និបាត​ ស្តីពីការ “កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ជម្រុញ​ឧស្សា ហូប​នីយ​កម្ម និងទំនើបភាវូប​នីយកម្មប្រទេសជាតិ”។ កាសែត Yomiuri ក៏បាន ពិនិត្យថា នារយៈពេល៥ឆ្នាំខាង​មុខ វៀត​ណាម​នឹងសម្រេចបានគោលដៅទទួល បានកំណើន​សេដ្ឋកិច្ចគឺ៦,៥%-៧%ក្នុង​មួយឆ្នាំ។ រីឯកាសែត Japan New បាន​សង្កត់ធ្ងន់ថា៖ “ឱកាសជាច្រើនកំពុងបើក​ចេញ​សម្រាប់វៀតណាម ប៉ុន្តែក៏ពោរ​ពេញទៅដោយក្តីលំបាក និង​ការសាកល្បង​ដែរ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ